លោក ដូណាល់ ត្រាំ និយាយថា យើងជិតមានកិច្ចព្រមព្រៀងសន្តិភាពនៅអាហ្វហ្គានីស្ថានហើយ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថ្លែងថា រដ្ឋបាលលោកជិតមានកិច្ចព្រមព្រៀងសន្តិភាពមួយ ជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន ហើយ ដោយលោកបន្ថែមថា មានការគោរពតាមបទឈប់បាញ់គ្នានៅទូទាំងប្រទេសចំនួនមួយសប្តាហ៍ ដើម្បីកាត់បន្ថយអំពើហិង្សាជាមួយក្រុមបះបោរ ហើយ រហូតមកដល់ពេលនេះ មានស្ថានភាពល្អ ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅមុនពេលបញ្ចប់ដំណើរទស្សនផ្លូវការក្នុងប្រទេសឥណ្ឌា នៅថ្ងៃទី២៥ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) លោក ដូណាល់ ត្រាំ បានបញ្ជាក់ថាការផ្តើមគំនិតរកសន្តិភាពរបស់លោកក្នុងប្រទេសអាហ្វហ្គានីស្ថាន មានការគាំទ្រទូលំទូលាយ ហើយមនុស្សគ្រប់គ្នាសប្បាយចិត្តអំពីស្ថានការណ៍នេះ ដោយរួមបញ្ចូលទាំងរដ្ឋាភិបាលឥណ្ឌាផងដែរ ។

កិច្ចព្រៀងឈប់បាញ់គ្នានេះនឹងឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃទី២៩ ខែកុម្ភៈ ជាមួយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយរវាងសហរដ្ឋអាម៉េរិក និងក្រុមតាលីបង់នៅក្នុងប្រទេសកាតា ។
កិច្ចព្រមព្រៀងខាងលើនេះ នឹងបញ្ចប់សង្គ្រាមយូរបំផុតរបស់សហរដ្ឋអាម៉េរិកដែលនៅពេលនេះចូលក្នុងឆ្នាំទី១៩ហើយ ខណៈកិច្ចព្រមព្រៀងនេះទៀតសោតក៏នឹងនាំឱ្យមានការដកថយជាលំដាប់ៗ នូវក្រុមទាហានអាម៉េរិកប្រមាណ១ម៉ឺន៣ពាន់នាក់ពីប្រទេសអាហ្វហ្គានីស្ថានផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner