ជំងឺឆ្លង COVID-19 កំពុងបន្តរីករាលដាលទៅកាន់ប្រទេសអ៊ឺរ៉ុបផ្សេងៗទៀត ខណៈការឆ្លងទាំងអស់ទំនងជាមានជាប់ទាក់ទិននឹងប្រទេសអ៊ីតាលី

បរទេស៖ បណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនបានប្រកាសពីករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ Covid-19 ដំបូងរបស់ពួកគេ ដែលទំនងជាមានជាប់ទាក់ទងនឹងការរីករាលដាលនៅក្នុងប្រទេសអ៊ីតាលី ។
ប្រទេសអូទ្រីស ក្រូអាត និងស្វីសបាននិយាយថា ករណីទាំងនេះគឺជាប់ពាក់ព័ន្ធនឹងមនុស្សដែលបានត្រលប់ពីប្រទេសអ៊ីតាលី ក៏ដូចជាប្រទេសអាល់ហ្សេរីនៅតំបន់អាហ្វ្រិក ដែលកាលពីពេលថ្មីៗនេះ ការធ្វើតេស្តរកវីរុស Covid-19 រកឃើញសញ្ញាវិជ្ជមានលើកដំបូងនៅអាមេរិកឡាទីន បន្ទាប់មករកឃើញលើប្រជាជនប្រេស៊ីលទើបតែត្រលប់មកពីប្រទេសអ៊ីតាលី ។

ឆ្លើយតបនឹងបញ្ហានេះ រដ្ឋមន្រ្តីសុខាភិបាលបារាំង អាឡឺម៉ង់ អ៊ីតាលី និងគណៈកម្មការសហគមន៍អ៊ឺរ៉ុបបានបើកកិច្ចប្រជុំមួយនៅថ្ងៃទី២៥ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) ដោយសារករណីថ្មីនៃវីរុសនេះបានលេចចេញពាសពេញអឺរ៉ុប និងនៅភាគកណ្តាល ព្រមទាំងភាគខាងត្បូងនៃប្រទេសអ៊ីតាលី ។

សូមជម្រាបថា ក្នុងប៉ុន្មានថ្ងៃនេះ អ៊ីតាលីបានក្លាយជាប្រទេសដែលរងផលប៉ះពាល់ដ៏អាក្រក់បំផុតរបស់អឺរ៉ុប ដែលមានចំនួនអ្នកវីរុសកូរ៉ូណាថ្មីសរុបចំនួន៣២២ករណី ក្នុងនោះមានអ្នកឆ្លង១១នាក់បាត់បង់ជីវិត ដោយធ្វើឱ្យប្រទសមួយចំនួនដែលមានព្រំដែនជាប់អ៊ីតាលី សម្រេចចិត្តបិទតំបន់ព្រំដែន ដើម្បីទប់ស្កាត់ការរាល់ដាលនៃជំងឺរលាកសួតដ៏កាចសាហាវមួយនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner