ទំនិញវៀតណាមជិត៧០០កុងតឺនឺជាប់គាំងនៅព្រំដែនចិន ដោយសារកូវិត១៩
អត្ថបទដោយ៖
Kien Sereyvuth
វៀតណាម៖ សារព័ត៌មាន Vnexpress បានចេញផ្សាយថ្មីៗនេះថា រថយន្តកុងទឺន័រជិត ៧០០គ្រឿងបានជាប់គាំងនៅព្រំដែនចិន ចាប់តាំងពីអ្នកនាំចូលទំនិញចិន មិនទាន់ចូលធ្វើការពេញលេញវិញ ចំពេលដែលជំងឺកូវិត១៩ កំពុងផ្ទុះឡើង។

ពាក់កណ្តាលនៃចំនួនសរុប មានរថយន្តកុងទឺន័រ ៣៦៥គ្រឿង ដឹកផ្លែខ្នុរ, ផ្លែស្រកានាគ, ផ្លែឪឡឹក និងគ្រឿងបន្លាស់ឧបករណ៍អគ្គិសនី កំពុងជាប់គាំងនៅច្រកព្រំដែន Huu Nghi។ នេះបើយោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។

កាលពីខែមុន ពាណិជ្ជកម្មរវាងចិននិងវៀតណាម បានធ្លាក់ចុះ១១.៨ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ដោយគេដឹងថា ចិនគឺជាទីផ្សារទិញផ្លែឈើដ៏ធំរបស់វៀតណាម៕



