ការចាក់វ៉ាក់សាំងទូទាំងប្រទេស លើពលរដ្ឋបានជិត៦០ភាគរយ (Video Inside)

ប្រជាពលរដ្ឋជិត៦០%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស។  យោងតាមរបាយការណ៍ថ្ងៃ ទី១៩កក្កដារបស់ក្រសួងសុខាភិបាល កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៥លាន៩សែន១ម៉ឺន ២ពាន់៥៤៥នាក់ ដែលស្មើនឹង៥៩,១៣%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់។ អ្នកដែលបានចាក់ វ៉ាក់សាំងដូសទី២រួចមានចំនួន ៤លាន១សែន៣ម៉ឺន១ពាន់៥៧នាក់។ យុទ្ធនាការចាក់វ៉ាក់សាំងត្រូវគេរាយការណ៍ ថាបានចាប់ផ្តើមធ្វើតាមបណ្តាខេត្តជាច្រើនហើយនាពេលនេះ។

ដោយឡែកខេត្តដែលក្រុមគ្រូពេទ្យយោធាបាន ចុះចាក់ចំនួន៨ខេត្ត គឺខេត្តសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង ការចាក់លើពលរដ្ឋក្នុងខេត្តទាំង៨នេះ អ្នកចាក់ដូសទី១មានចំនួន១លាន៣ម៉ឺន៥ពាន់ ៨១៦នាក់ , និងអ្នកចាក់ដូសទី២មានចំនួន៥៤ម៉ឺន១៣៣នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner