បុរសសង្ស័យឆ្លងវីរុសបំប្លែង Delta បង្ហាញមុខវិញក្រោយគេចខ្លួន៣ថ្ងៃ (Video Inside)
បុរសអាយុ៣០ឆ្នាំម្នាក់ដែលសង្ស័យឆ្លងវីរុសបំប្លែង Delta និងបានបានរត់គេចចេញពីមណ្ឌលចត្តាឡី ស័ក នៅខេត្តបន្ទាយមានជ័យ បានប្រគល់ខ្លួនមកឲ្យអាជ្ញាធរព្យាបាលហើយ ក្រោយការគេចខ្លួនរយៈពេល៣ថ្ងៃ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានថ្លែងថា ឈ្មោះ ធឿន ប៊ុនពេជ្រ ដែលជាពលករមកពី ប្រទេសថៃ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគកូវីដ១៩ ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់ថា ជាមេរោគប្រភេទថ្មី Delta នៅឡើយទេ។ បុរសរូបនោះ បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កកាលពីថ្ងៃទី១៦កក្កដា នៅក្នុងខេត្តបន្ទាយ មានជ័យ និងបានប្រគល់ខ្លួនមកឲ្យអាជ្ញាធរវិញនៅថ្ងៃនេះ។
ឈ្មោះធឿន ប៊ុនពេជ្រ ត្រូវគេរកឃើញ មានទីលំ នៅ នៅភូមិភ្នំកន្ទួត, សង្កាត់កំពង់ស្វាយ,ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងការបង្ហាញខ្លួនមកឲ្យអាជ្ញាធរ សុខាភិបាលព្យាបាលវិញថ្ងៃនេះ ឈ្មោះ ធឿន ប៊ុនពេជ្រ បានធ្វើដំណើរមក ជាមួយភរិយាមានផ្ទៃពោះពីផ្ទះផង ដែរ មកកាន់មណ្ឌលព្យាបាលនៅមណ្ឌលវិទ្យាល័យខ្លាកូន ភូមខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ នៃក្រុងសិរីសោ ភ័ណ។
អាជ្ញាធរបានអំពាវនាវមនុស្សជាប់ពាក់ព័ន្ធជាមួយឈ្មោះធឿន ប៊ុនពេជ្រ ត្រូវតាមដានសុខភាពរបស់ខ្លួន ឬ ប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដក ដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅ ធ្វើតេស្ដ។