មេរោគឆ្លង COVID-19 សម្លាប់មនុស្សកើនឡើងជាង២ពាន់៧រយនាក់ ខណៈមនុស្សច្រើនជាង៧ម៉ឺន៨ពាន់នាក់បានឆ្លងនៅទូទាំងប្រទេសចិន
អត្ថបទដោយ៖
Kien Sereyvuth
ចិន៖ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ នៅទូទាំងប្រទេសចិនបានបន្តកើនឡើងដល់២ពាន់៧១៥នាក់ ស្របពេលដែលចំនួនមនុស្សឆ្លងជំងឺរលាកសួតដ៏ធ្ងន់ធ្ងរនេះសរុបក៏បានកើនឡើងដល់៧ម៉ឺន៨ពាន់៦៤នាក់ផងដែរ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់អាជ្ញាធរសុខាភិបាលចិន ។

បើតាមប្រព័ន្ធផ្សព្វផ្សាងក្នុងស្រុករបស់ចិន នៅក្នុងរយៈពេលពេញមួយថ្ងៃទី២៥ ខែកុម្ភៈនេះ មនុស្សសរុប៤០៦នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ។

ជាមួយគ្នានេះ អ្នកជំងឺសរុប៥២នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅតាមបណ្តាខេត្ត និងតំបន់ចំនួន៣១ទូទាំងប្រទេសចិន ។ ហើយអ្នកជំងឺដែលបានស្លាប់ទាំង៥២នាក់ខាងលើនេះ គឺស្ថិតនៅក្នុងខេត្ត ហ៊ូប៉ី ទាំងអស់ ៕

