ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីសរុបកើនឡើងដល់៣២៣ករណីនៅអ៊ីតាលី ក្នុងនោះមាន១១នាក់ស្លាប់

អ៊ីតាលី៖ ក្រសួងសុខាភិបាលអ៊ីតាលីបានរាយការណ៍ថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩សរុបកើនឡើងដល់៣២៣ករណីគិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ (ម៉ោងក្នុងតបន់) ក្នុងនោះមានមនុស្ស១១នាក់បានបាត់បង់ជីវិត ដោយសារជំងឺរលាកសួតដ៏កាចសាហាវមួយនេះ ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីតាលី តំបន់ធំៗចំនួន៤របស់ប្រទេសអ៊ីតាលី ក្នុងនោះរួមមាន Trentino-South Tyrol, Liguria, Tuscany និង Sicily ត្រូវបានរាយការណ៍ពីករណីឆ្លងដំបូងរបស់ពួកគេរៀងៗខ្លួននៅថ្ងៃទី២៥ ខែកុម្ភៈ ខណៈបច្ចុប្បន្ននេះ មេរោគឆ្លង ខូវីដ-១៩ បាននិងកំពុងរីករាលដាលនៅទូទាំងតំបន់ធំៗចំនួន៩របស់អ៊ីតាលី ។

គួរបញ្ជាក់ផងដែរថា ស្ថិតក្នុងគោលបំណងឆ្លើយតបនឹងការរីករាលដាលនៃជម្ងឺរលាកសួតដ៏ធ្ងន់ធ្ងរនេះ អាជ្ញាធរអ៊ីតាលីបានសម្រេចចិត្តចាត់វិធានការរឹតបន្តឹងមួយចំនួន ក្នុងនោះរួមមានទាំងការបិទទីក្រុងចំនួន១១ ដោយក្នុងចំណោមនោះ ទីក្រុងចំនួន១០នៅក្នុងតំបន់ ឡុមបាឌី និងមួយទៀតក្នុងតំបន់ វែណេតូ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner