អ្នកជំងឺឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូង១១នាក់ស្លាប់ ស្របពេលដែលចំនួនអ្នកឆ្លងសរុបកើនឡើងដល់១.១៤៦ករណី

កូរ៉េខាងត្បូង៖ តួលេខអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងបានបន្តកើនឡើងដល់១ពាន់១៤៦ករណី ក្នុងនោះអ្នកជំងឺ ១១នាក់បានស្លាប់ នេះបើតាមរបាយការណ៍ថ្មីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។

របាយការណ៍ខាងលើនេះ ត្រូវបានបង្ហាញឱ្យដឹងបន្ទាប់ពីអាជ្ញាធរកូរ៉េខាងត្បូងបានប្រកាសចេញនូវអ្នកធ្វើតេស្តរកឃើញលទ្ធផល «វិជ្ជមាន» នៃមេរោគ COVID-19 ចំនួន១៦៩នាក់បន្ថែមទៀតនៅក្នុងថ្ងៃដដែលនេះ ។ ទីតាំងដែលរដ្ឋាភិបាលកំពុងតែផ្តោតការយកចិត្តទុកខ្លាំងបំផុតនោះ គឺទីក្រុងដេគូ និងស្រុកឆុងទូ ដែលនៅស្ថិតនៅជាប់គ្នា និងជាកន្លែងរ៉ាប់រងចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសរហូតដល់ទៅជិត៨០ភាគរយ ។

ហើយរហូតមកទល់នឹងពេលនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បាននឹងកំពុងតែកសាងមណ្ឌលពិនិត្យ និងព្យាបាលអ្នកជំងឺឆ្លង COVID-19 បន្ថែមទៀតនៅក្នុងទីក្រុងដេគូ ផងដែរ ខណៈការប្រកាសអាសន្នគឺស្ថិតក្នុងកម្រិតពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner