ភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិកបានរីកដាលយ៉ាងខ្លាំងដែលបណ្តាលអោយមានការជម្លៀសប្រជាជន

នៅរដ្ឋ Oregon នៃ​សហរដ្ឋអាមេរិក មានភ្លើងឆេះព្រៃខ្លាំងមួយបានឆេះនៅលើផ្ទៃដីជាង ៣០ ម៉ឺនហិចតាបង្កឱ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់នៅក្នុងតំបន់នោះ។ អ្នកពន្លត់អគ្គិភ័យជាង ២ពាន់នាក់កំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍ភ្លើងឆេះព្រៃនោះដែលគេហៅថា The Bootleg Fire ។

ភ្លើងឆេះព្រៃ The Bootleg Fire​ បាន​បណ្ដាល​​​ឱ្យប្រជាជនយ៉ាងតិច ២​ពាន់នាក់នៅតំបន់ជនបទភាគច្រើនបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេដើម្បីទៅស្នាក់នៅតំបន់ដែលមានសុវត្ថិភាព។ គិតមកដល់ពេលនេះ ផ្ទះនិងអគារចំនួន ១៦០ ត្រូវបានបំផ្លាញដោយសារឧប្បតិ្តវហេតុ​ភ្លើងឆេះព្រៃនេះ។

គួរបញ្ជាក់ផងដែរថា ភ្លើងឆេះព្រៃនៅរដ្ឋ Oregon នេះកើតឡើងចាប់តាំងពីថ្ងៃទី៦ ខែកក្កដាមកម្ល៉េះ ហើយបានដុតបំផ្លាញតំបន់មួយដែលធំជាងទីក្រុង Los Angeles ផងដែរ។

តាមការស្រង់សម្តីរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី ១៨​ កក្កដានេះ ប្រធានផ្នែកប្រតិបត្តិការ លោក John Flannigan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា កម្តៅភ្លើងឆេះព្រៃអាចនឹងកើនឡើងលឿនជាងមុនដោយសារអាកាសធាតុមិនអំណោយផលដែលមានសភាពក្តៅស្ងួត ហើយខ្យល់មិនមានស្ថេរភាពដែលធ្វើអោយកម្តៅកើនឡើងលឿនជាងមុន។

ភ្លើងឆេះព្រៃនេះមានសភាពខ្លាំងណាស់ដែលអគ្គិភ័យនេះអាចបង្កើតឱ្យមានអាកាសធាតុមួយដែលឯកឯងនៅក្នុងតំបន់ដែលមានភ្លើងឆេះនោះ។ អាំងតង់ស៊ីតេ និងកម្តៅខ្លាំងរបស់អគ្គិភ័យនេះអាចបង្ករអោយមានខ្យល់វិលជុំវិញដែលបង្កើតបានជាពពក ហើយជួនកាលបង្កើតបានជាព្យុះកំបុតត្បូងបក់កំដៅផ្សែង និងខ្យល់ខ្លាំង។

ភ្លើងឆេះព្រៃជាច្រើនរាលដាលទៅតំបន់ផ្សេងយ៉ាងឆាប់រហ័សហើយភ្លើងឆេះព្រៃ The Bootleg Fire នេះក៏មិនខុសគ្នាដែរ។ ក្នុងរយៈពេលពីរបីថ្ងៃដំបូង អគ្គិភ័យនេះបានបង្ករអោយមានការឆេះព្រៃត្រឹមប៉ុន្មាន ៣ ទៅ ៤គីឡូម៉ែត្រការេប៉ុណ្ណោះឬតិចជាងនេះ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ភ្លើងក៏រាលដាលបន្ថែមដល់ទៅជាង ១០០ គីឡូម៉ែត្រការ៉េ។

បុគ្គលិកពន្លត់អគ្គិភ័យព្យាយាមពន្លត់អគ្គិភ័យនេះ ប៉ុន្តែស្ថានភាពនៅតំបន់ឆេះព្រៃនោះនៅតែមិនអន់ថយដែលបានបង្ខំឱ្យបុគ្គលិកពន្លត់អគ្គីភ័យជិត ២២០០ នាក់ដកថយទៅទីតាំងមានសុវត្ថិភាព។

មូលហតុដែលបណ្តាលអោយមានភ្លើងឆេះព្រៃភាគច្រើនបណ្តាកមកពីបរិមាណកម្តៅដែលទាក់ទងនឹងភាពស្ងួតនៃព្រៃឈើ និងរុក្ខជាតិដទៃទៀតទាំងរុក្ខជាតិងាប់និងរស់។ តំបន់ភាគខាងត្បូងនៃរដ្ឋ Oregon ​ក៏ដូចជាតំបន់ភាគខាងលិចភាគច្រើនគឺមានអាកាសធាតុស្ងួតខ្លាំងដែលជាលទ្ធផលបណ្តាលអោយមានគ្រោះរាំងស្ងួតដែលកំពុងប៉ះពាល់ដល់តំបន់ជាច្រើន។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner