ខេត្តព្រៃវែង ឆ្លងថ្មី១០៧នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង១០៧នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៧នាក់, ស្រុកព្រះសេ្ដច ៣០នាក់, ស្រុកកំចាយមារ២០នាក់, ស្រុកពារាំង៨នាក់, ស្រុកពាមជរ៧នាក់, ស្រុកស៊ីធរកណ្ដាល៧នាក់, ស្រុក កញ្ច្រៀច៦នាក់, ស្រុកមេសាង៥នាក់, ស្រុកពាមរក៍៥នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកស្វាយអន្ទរ៥នាក់, ស្រុកកំពង់ ត្របែកម្នាក់ និងមកពីខេត្តសៀមរាបម្នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ទាំង២នាក់ រួមមានស្ត្រីអាយុ ៦៧ឆ្នាំនៅស្រុកពារាំង និងស្ត្រីម្នាក់ទៀតអាយុ៧៩ឆ្នាំ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។

ខេត្តព្រៃវែង គិតមកដល់ថ្ងៃ ទី២០កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៣៩២នាក់,ព្យាបាលជាសះស្បើយចំនួន១ពាន់៩៣២ នាក់និងស្លាប់៥៣នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner