ខេត្តស្វាយរៀង ឆ្លងថ្មី៥៦នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥៦នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ២៧នាក់បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៥៦នាក់នោះ រួមមាន១២នាក់ជាកម្មកររោងចក្រ, ១១នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាចនៃស្រុក រមាសហែក, ១០នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, និង២៣នាក់ដទៃទៀត ជាពលរដ្ឋនៅតាមបណ្តាស្រុក និងក្រុងក្នុងខេត្តព្រៃវែង។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៦៩ឆ្នាំនៅក្រុងបាវិត ខេត្តស្វាយរៀង។

ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់២១នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់២២៧នាក់ និងមានអ្នក​ស្លាប់សរុបចំនួ៦៤នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner