ខេត្តប៉ៃលិនមានអ្នក ឆ្លងថ្មី៧នាក់ (Video Inside)
ខេត្តប៉ៃលិន បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៧នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ នេះ ដែលជាចំនួនឆ្លងថយចុះ ៥នាក់ បើប្រៀបធៀបនឹងការរកឃើញកាលពីម្សិលមិញ ។
យោងតាមរដ្ឋបាលអ្នកជំងឺកូវីដ១៩ថ្មីទាំងនោះ ជាករណីឆ្លងលើពលករទើបត្រឡប់មកពីប្រទេសថៃចំនួន ៣នាក់ និង៤នាក់ ទៀត ជាករណីឆ្លងនៅក្នុងសហគមន៍ ដែលជាដំណើរមកពីខេត្តកណ្តាល ៣នាក់ និងធ្លាប់មានប្រវត្តិ ប៉ះពាល់ជាមួយអ្នកជំងឺចំនួន ម្នាក់ ។ អ្នកឆ្លងទាំងនោះមានអាស័យដ្ឋាននៅស្រុកសាលាក្រៅម្នាក់, មកពីខេត្ត កំពង់ឆ្នាំង២នាក់, ខេត្តកណ្តាល ម្នាក់ និងខេត្តសៀមរាប ៣នាក់ ៕