ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៦៥នាក់ (Video Inside)
ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៦៥នាក់ថ្មីថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ៤៧ ដែលបានរកអ្នកឆ្លងច្រើនរហូតដល់ ២១២ នាក់នោះ ។
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីថ្ងៃនេះ គឺជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន១៨នាក់, លើពល រដ្ឋនៅក្នុងក្រុងសំរោងចំនួន១៦នាក់, ស្រុកអន្លង់វែងម្នាក់, និងស្រុកបន្ទាយអំពិលម្នាក់ ។ ចំណែកអ្នកឆ្លងចំនួន ១៤៧នាក់ទៀត ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងពលករដែលកំពុងធ្វើចតា្តឡីស័ក ។
គិតរហូតមកទល់នឹងពេលនេះ ខេត្តឧត្តរមានជ័យ មានអ្នកឆ្លងកូវីដ១៩សរុបមានចំនួន ៣ពាន់១៥៣នាក់, ព្យា បាលជាសះស្បើយចំនួន ៥៥៣នាក់ និងមានអ្នកស្លាប់ចំនួន ៦នាក់ ៕