ព្រះករុណាព្រះមហាក្សត្រធ្វើព្រះរាជសាររំលែកទុក្ខប្រទេសចិន ដែលរងគ្រោះដោយទឹកជំនន់ (Video Inside)
ព្រះករុណាព្រះមហាក្សត្រខ្មែរ បានធ្វើព្រះរាជសារររំលែកទុក្ខក្រៀមក្រំ ចូលរួមសម្តែងក្តីសោកស្តាយ យ៉ាង ក្រៃលែង ជូនចំពោះប្រធានាធិបតីចិន លោកស៊ីជីនពីង ក្នុងព្រឹត្តិការណ៍ដែលប្រទេសចិនបានរងគ្រោះមហន្ត រាយធម្មជាតិទឹកជំនន់ ក្នុងខេត្ត Henan ដែលបង្កការបាត់បង់ជីវិតមនុស្សនិងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាង ធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា ព្យុះសេមប៉ាកា ក្នុងសប្តាហ៍នេះ បានបង្កការលិចលង់ក្រុងហ្សេង ហ្ស៊ូ ដោយធ្វើឲ្យជីវិត មនុស្ស៣៣នាក់បានស្លាប់, មនុស្សរាប់សែននាក់ បានប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះជាមួយដីដំណាំ ចំការ បានលិចលង់ និងផ្លូវថ្នល់ជា ច្រើនបានរងការខូចខាតយ៉ាងដំណំ។
ព្រះរាជសារព្រះមហាក្សត្រថ្ងៃទី២២កក្កដា ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ និងប្រជាជាតិកម្ពុជាទាំងមូល បានបញ្ជាក់ថាព្រះ អង្គមានក្តីបារម្ភជុំវិញការបាត់បង់ជីវិតមនុស្ស, ជាមួយនឹងការជម្លៀសមនុស្សរាប់សែននាក់ទៀតទៅកាន់ទីជម្រក ។
សាររបស់ព្រះមហាក្សត្របានថ្លែងចូលរួមរំលែកទុក្ខនិងក្តីអាណិតអាសូរ ជាមួយនឹងលោកប្រធានាធិបតីចិន និងក្រុមគ្រួសារជនរងគ្រោះទាំងឡាយដែលកំពុងឆ្លងកាត់ការលំបាកនេះ។ ព្រះមហាក្សត្របានមានព្រះរាជ បន្ទូលជឿជាក់ថា លោកប្រធានាធិបតី, គណបក្សកុម្មុយនីស្តចិន, ក្រុមប្រឹក្សារដ្ឋចិន, កងកម្លាំងប្រដាប់អាវុធប្រជា ជនចិន, និងប្រជាជនចិនដ៏អស្ចារ្យ នឹងអាចជំនះឧបសគ្គដែលបាននិងកំពុងប្រឈមនេះ។