កម្ពុជា និងឥណ្ឌា ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គា លើកទី១១ (Video Inside)
កម្ពុជានិងឥណ្ឌាបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គា លើកទី១១ នៅក្នុង សប្ដាហ៏នេះ ដោយកិច្ចបានលើកឡើងកោតសរសើរចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព រយៈពេល ៤ឆ្នាំនៃកិច្ចសហប្រតិតបត្តិការមេគង្គ-គង្គា រវាងពីឆ្នាំ២០១៩ដល់ឆ្នាំ២០២២។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គាថ្ងៃទី២១កក្កដាតាមប្រព័ន្ធវីដេអូ បានប្រព្រឹត្តទៅក្រោមសហប្រធាន រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកាដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី ការ បរទេសឡាវ, មីយ៉ាន់ម៉ា, ថៃ និង វៀតណាម ដែលជាប្រទេសជាប់ដងទន្លេមេគង្គ