ចំនួនអ្នកស្លាប់កើនដល់៩នាក់ ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៥.៧រ៉ិកទ័រវាយប្រហារប្រទេសអ៊ីរ៉ង់ និងតួកគី

អ៊ីរ៉ង់៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយរញ្ជួយដីក្នុងកម្រិត៥.៧រ៉ិកទ័របានវាយប្រហារលើប្រទេសតួកគីភាគខាងកើត នៅថ្ងៃទី២៣ ខែកុម្ភៈនេះ បានបន្តកើនឡើងដល់៩នាក់ហើយ នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលតួកគី ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅតំបន់ព្រំដែនភាគខាងកើតនៅប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសជិតខាង គឺនៅភាគខាងលិចនៃទីក្រុងខ័យ របស់អ៊ីរ៉ង់ និងភូមិជាច្រើនរងផលប៉ះពាល់នៅខេត្តវ៉ានរបស់តួកគី ។

បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី យ៉ាងហោចណាស់មានអ្នកស្លាប់៣នាក់ជាកូនក្មេងនៅក្នុងចំណោមអ្នកស្លាប់ទាំងនេះ និង មនុស្សយ៉ាងតិចណាស់ចំនួន៣៧នាក់ផ្សេងទៀតបានទទួលរងរបួស ។ ទន្ទឹមគ្នា សារព័ត៌មានអ៊ីរ៉ង់ IRNA បានចុះផ្សាយថា មនុស្សយ៉ាងតិចណាស់ចំនួន៧៥នាក់បានរងរបួសនៅខាងទឹកដីអ៊ីរ៉ង់ ដោយ៦នាក់ក្នុងចំណោមពួកគេនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner