រថយន្តហុីយ៉ាន់ដាយសណ្ដោងរុឺម៉កបុករថយន្ត ATOZគៀបជាប់ផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តហុីយ៉ាន់ដាយសណ្ដោងរុឺម៉កមួយគ្រឿង ហេីយរេចង្កូតឡេីងឃឿនផ្លូវទៅបុករថយន្ត ATozដែលចតនៅចញ្ចេីមផ្លូវ និងរុញគៀបជាប់ផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចមុខវត្តនិរោធ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកេីតហេតុ  គេឃេីញរថយន្តម៉ាក  ហុីយ៉ាន់ដាយ  សណ្ដោងរុឺម៉ក  ក្បាលពណ៌ស  ពាក់ស្លាកលេខភ្នំពេញ 3B-1219 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១  ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន  ខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតមកស្ដាំដៃឡេីងឃឿនទៅបុករថយន្តម៉ាក  AToz ពណ៌ក្រហម  ពាក់ស្លាកលេខភ្នំពេញ  2R-6516 ដែលចតនៅចញ្ចេីមផ្លូវទៅផ្ទុបគៀបជាប់ទ្វាផ្ទះប្រជាពលរដ្ឋ  បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ  ។ សំណាងល្អដែរ  ក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ  ។ 

  ក្រោយកេីតហេតុ  សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់  ហេីយឲ្យតៃកុងរថយន្តបង្កបេីករថយន្តថយក្រោយបន្តិច  រួចធ្វេីការវាស់វែង និងនាំតៃកុង រថយន្តបង្ក ព្រមទាំងម្ចាស់ផ្ទះរងគ្រោះទៅដោះស្រាយគ្នានៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ  តាមនីតិវិធី៕ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner