លោកស្រី Angela Merkel ប្រកាសថ្កោលទោស និង ហៅការបាញ់ប្រហារសម្លាប់មនុស្ស៩នាក់ថា ការប្រកាន់ជាតិសាសន៍នៅអាល្លឺម៉ង់

អាល្លឺម៉ង់៖ រាល់វិធានការណ៍ទាំងអស់នឹងត្រូវធ្វើឡើង ដើម្បីស៊ើបអង្កេតទៅលើហេតុការណ៍បាញ់រះសម្លាប់មនុស្ស៩នាក់នៅតំបន់ជាយក្រុង ហ្វ្រែងហ្វឺត កាលពីដើមសប្តាហ៍ នេះបើតាមអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល ។

អធិការបតីអាល្លឺម៉ង់រូបនេះបានបញ្ជាក់ថា មានចំណុចបង្ហាញជាច្រើនដែលថា ជនសង្ស័យដែលធ្វើសកម្មភាពនោះ គឺជាពួកស្តាំនិយម ពួកជ្រុលនិយម និងពួកប្រកាន់ពូជសាសន៍‍ ដោយលោកស្រីប្តេជ្ញាថា នឹងចាត់រាល់វិធានការដើម្បីស៊ើបអង្កេតលើហេតុការណ៍បាញ់រះដ៏កក្រើកនេះ ។

ទន្ទឹមគ្នា រដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ លោក Peter Frank បានអះអាងថា ជនសង្ស័យគឺជាបុគ្គលដែលបានបង្ហោះវីដេអូដែលមានលក្ខណៈជ្រុលនិយម និង វោហារសាស្រ្តបញ្ឆេះកំហឹងនៅតាមបណ្តាញអ៊ិនធឺណិតដែលត្រូវបានដកហូត ។

ក្នុងវីដេអូនោះ ខ្មាន់កាំភ្លើងរូបនោះបាននិយាយថា អាល្លឺម៉ង់ឥឡូវនេះមានក្រុមជនជាតិភាគតិច មានជាតិសាសន៍ និងវប្បធម៌ផ្សេងៗទៀតមកជ្រៀតចូលនៅក្នុងសង្គមរបស់យើង ដែលជាការបំផ្លិចបំផ្លាញដល់គ្រប់ផ្នែកទាំងអស់ដែលធ្លាប់ទទួលបានការគោរព ។

ជាមួយគ្នានេះ ខ្មាន់កាំភ្លើងរូបនោះបានអំពាវនាវឲ្យបោសសម្អាតការជ្រៀតចូលទាំងនោះ និងបាននិយាយថា ដើម្បីឲ្យបានស្អាតល្អ អាចត្រូវកាត់ចោលពាក់កណ្តាលនៃចំនួនប្រជាជននៅក្នុងពិភពលោកនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner