វីរុសកូរ៉ូណាថ្មីសម្លាប់មនុស្សកើនឡើងជិត ២.៣៥០នាក់ និង ២០.៦៧៣នាក់ទៀតជាសះស្បើយនៅទូទាំងប្រទេសចិន

ចិន៖ តួលេខជនរងគ្រោះបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណាប្រភេទថ្មី ឬខូវីដ-១៩ សរុបបន្តកើនឡើងដល់២ពាន់៣៤៨នាក់ ស្របពេលដែលករណីឆ្លងសរុបនៅទូទាំងប្រទេសចិន ក៏បន្តកើនឡើងដល់៧ម៉ឺន៦ពាន់២៨៨ករណីផងដែរ ។

ទន្ទឹមគ្នា អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងថា ចំនួនសរុបនៃអ្នកវីរុសកូរ៉ូណាប្រភេទថ្មី ដែលត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ មានចំនួនរហូតដល់២ម៉ឺន៦៧៣នាក់ ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយថ្ងៃទី២១ ខែកុម្ភៈនេះ តួលេខអ្នកដែលបានជាសះស្បើយថ្មីៗទៀតពីជំងឺរលាកសួតដ៏កាចសាហាវមួយនេះ និង ត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញទៅផ្ទះនោះ មានចំនួនរហូតដល់២ពាន់៣៩៣នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner