សង្ស័យស្រវឹងស្រាជិះម៉ូតូឌុបគ្នាឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបុករងរបួសធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសពីនាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗខណ:ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០:១២នាទីយប់ថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២០ ស្ថិតនៅមុខធនាគារជាតិតាមបណ្ដោយផ្លូវភ្នំពេញហាណូយក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។ ម្ចាស់រថយន្តមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយត្រូវបានសមត្ថកិច្ចយកទៅសួរនាំ។

ប្រភពព័ត៌មានសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 2D-1631​ បើកបរដោយបុរសម្នាក់រួមដំណើរព្រូសម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីរត្បួងទៅជើងក្នុងល្បឿនលឿនល្មមលុះមកដល់មុខធនាគារជាតិស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GY-7117 បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតក្នុងទិសដៅស្របគ្នាលុះដល់ចំណុចកើតហេតុម្ចាស់ម៉ូតូបន្ថែមល្បឿនវ៉ាជែងរថយន្តហើយព្យាយាមបទឆ្លងផ្លូវក៏ត្រូវរថយន្តបុកពេញទំហឹងបណ្តាលឲ្យរងរបួសទាំងពីរនាក់ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាម ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅខាងសម្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការវាស់វែងនឹងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕ផេងភាព

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner