ភ្ញៀវទេសចររបស់នាវា Westerdam អរគុណកម្ពុជា ហើយសន្យាថា នឹងត្រលប់មកលេងកម្ពុជា និងទស្សនាអង្គរវត្តនៅពេលក្រោយទៀត

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ រយៈពេល ០៣ថ្ងៃ ពីថ្ងៃទី ១៩-២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានរៀបចំការសំដែងទស្សនីយភាពសិល្បះ ជូនភ្ញៀវទេសចររបស់នាវា Westerdam ដែលកំពុងស្នាក់នៅក្នុងសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ ដើម្បីរង់ចាំជើងហោះហើរទៅកាន់ប្រទេសកំណើតរបស់ពួកគាត់រៀងៗខ្លួន។

បន្ទាប់ពីបានទស្សនាហើយ ភ្ញៀវទេសចរទាំងនេះបានស្ងើចសរសើរមិនដាច់ពីមាត់ និងបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងចំពោះការរៀបចំសំដែងទស្សនីយ៍ភាពដ៏អស្ចារ្សនេះ។

ឆ្លើយតបទៅនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរួសរាយរាក់ទាក់របស់កម្ពុជានេះ ភ្ញៀវទាំងអស់សុទ្ធតែបានសន្យាថា នឹងរាយការណ៍ជូនរដ្ឋាភិបាល និងមិត្តភក្តិរបស់ពួកគាត់អំពីអំពើល្អ មនុស្សធម៌ និងបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា ហើយសន្យាថា និងនាំមិត្តភក្តិមកលេងកម្ពុជា និងទស្សនាអង្គរវត្តនៅពេលក្រោយទៀត។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជូនពរអោយការស្នាក់របស់ភ្ញៀវទេសចរទាំងអស់នៅកម្ពុជា ប្រកបដោយសេចក្តីសប្បាយរីករាយ និងត្រលប់ទៅប្រទេសកំណើតវិញប្រកបដោយសុខសុវត្ថិភាព។

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner