កម្ពុជាទទួលជំនួយពីចិន ១៨៧លានដុល្លារអាមេរិកសម្រាប់ ឆ្នាំ២០២០

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា កម្ពុជាទទួលជំនួយពីចិនចំនួន ១៨៧លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២០ ដើម្បីអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជាអោយមានតុល្យភាព ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» ដែលនឹងប្រពឹត្ដទៅនៅថ្ងៃទី២១ ខែកុម្ភៈនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវជាច្រើនត្រូវបានសាងសង់ថ្មី ផ្លូវខ្លះត្រូវបានកែលំអ និងលើកកម្ពស់គុណភាព ពង្រីកកាន់តែធំ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាក្រៅពីការចំណាយថវិកាជាតិ ប្រទេសកម្ពុជាបានទទួលជំនួយ និងកម្ចីការប្រាក់ទាបពីបណ្ដាលប្រទេស និងស្ថាប័នមួយចំនួនដូចជា ប្រទេសចិន ជប៉ុន កូរ៉េ ថៃ វៀតណាម ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ឯកឧត្តមបន្តថា ក្រោមជំនួយពីចិនវិញសម្រាប់ឆ្នាំ២០២០នេះមានថវិការសរុបចំនួន១៨៧លានដុល្លារអាមេរិក សម្រាប់ការស្តារ កែលំអរ និងសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងស្ពាននៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបន្ថែមទៀតថា សមិទ្ធិផលផ្លូវ និងស្ពានដែលកម្ពុជាសម្រេចបានក្រោមកម្ចីរបស់ចិននាពេលបច្ចុប្បន្ននេះ បានបង្កើតជាប្រព័ន្ធប្រទាក់ក្រឡាគ្នាសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផល និងទំនិញផ្សេងៗប្រកបដោយភាពងាយស្រួលនិងឆាប់រហ័សដែលបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន៧ភាគរយក្នុងមួយឆ្នាំ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្ថែមថាចិនផ្ដល់ជំនួយសម្រាប់ ឆ្នាំ២០២០នេះ គឺយើងបើកការដ្ឋានផ្លូវជាតិលេខ ១០ ផ្លូវជាតិលេខ ១០ នេះចិនជួយថវិកា ១៨៧លានដុល្លារផ្លូវ៧១c ផ្លូវ៤១ ផ្លូវ៣៣ ផ្លូវ៣១ ស្ពាននៅក្រចេះសម្រាប់ ២០២០ នេះ។ ផ្លូវ ៥០cមិនដឹងថាគេដាក់ចូលឆ្នាំនេះឬឆ្នាំក្រោយទេប៉ុន្តែមានគម្រោងខ្ញុំបានលើកហើយហើយផ្លូវ ៥០c ផ្លូវ៧១ ផ្លូវពីស្គន់ទៅកំពង់ចាមផ្លូវបួនគន្លងក៏ដាក់ចូលដែរយើងមានផែនការ ៥ ឆ្នាំបានបញ្ជូនទៅភាគីចិនហើយ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩កន្លងទៅកម្ពុជាបានទទួលប្រាក់កម្ចីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធពីសាធារណរដ្ឋប្រជាមានិតចិនសរុបប្រមាណ ២,៨៦៥លានដុល្លារអាមេរិក មានផ្លូវជាតិសរុប ៧៥ខ្សែ ប្រវែងជាង ៧ពាន់គីឡូម៉ែត្រ និងស្ពានធំៗចំនួន១៩ ប្រវែងប្រមាណ១៨គីឡូម៉ែត្រនិងសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងស្ពាននៅក្នុងប្រទេសកម្ពុជា សមិទ្ធិផលផ្លូវ និងស្ពានដែលកម្ពុជាសម្រេចបានក្រោមកម្ចីរបស់ចិននាពេលកន្លងមក ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner