អនុស្សរណៈយោគយល់គ្នា រវាងក្រសួងអប់រំយុវជននិងកីឡា និងកាកបាទក្រហមកម្ពុជាត្រូវបានរៀបចំចុះហត្ថលេខានាព្រឹកថ្ងៃ ទី២១ នេះហើយ

អត្ថបទដោយ៖
Kien Sereyvuth

ពិធីចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នារវាងក្រសួងអប់រំយុជននិងកីឡានិកាកបាទក្រហមកម្ពុជាបានផ្តើមឡើងលើកទី១ ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៦ និងលើកទី២ ពីឆ្នាំ២០០៦ដល់ដល់ឆ្នាំ ២០១៦ ។

ពិធីចុះហត្ថលេខានេះភាគីក្រសួងអប់រំមានឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋន្រ្តីក្រសួងអប់រំយុវជននិងកីឡា និងភាគីកាកបាទក្រហមកម្ពុជាមានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាលោកជំទាវ សោម សេរីវឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្ស និងមន្រ្តីពាក់ព័ន្ធច្រើនរូបទៀត នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងអប់រំយុវជននិងកីឡា។

កាកបាទក្រហមកម្ពុជានៅតែបន្តពង្រីសមាជិកយុវជនកាកបាទក្រហមកម្ពុជារហូតបច្ចុប្បន្នបាន ពង្រីកយុវជនកាកបាទក្រហមកម្ពុជាសរុបចំនួន២៦.៩១៩នាក់ ស្រី១៦.៧៨២នាក់ និងទីប្រឹក្សាយវជនសរុបចំនួន៩៩៥នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សាសរុបចំនួន៤៩៦កន្លែង។

ក្នុងរាជធានីភ្នំពេញរួមមានបឋមសិក្សា១៦អនុវិទ្យាល័យ ៧០និងវិទ្យាល័យ៣៧៥ គរុកោសល្យ១ និងថ្នាក់ឧត្តម សិក្សា៣៤ គិតទាំង១០គ្រឹះស្ថានឧត្តមសិក្សា នៅសាលាខេត្តកំពង់ធំ កំពង់ចាម និងបាត់ដំបងដែលទទូលបានការបណ្តុះបណ្តាលជាមូលដ្ឋានអំពីចំណេះដឹងគោលការណ៍គ្រឹះកាកបាទក្រហមអន្តរជាតិ គោលនយោបាយយុវជន អ្នកស្ម័គ្រចិត្តច្បាប់ចរាចរណ៍ វិជ្ជាសង្គ្រោះបឋម និងយុវជនភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទជាវិជ្ជមាន យុវជនបានទទូលការអប់រំបណ្តុះបណ្តាលនូវទស្សនះ ផ្នត់គំនិតស្រឡាញ់សកម្មភាពមនុស្សធម៌ អនុវត្តពាក្យស្លោកមិត្តអប់រំមិត្ត មិត្តជួយមិត្ត ជួយគ្នាមិនតែលើការសិក្សាប៉ុណ្ណោះទេ ជួយដោះស្រាយលើជីវភាពខ្វៈខាតរបស់មិត្តក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួនតាមរយះការរកថវិកាគាំទ្រពីទិវាសម្បុរសធម៌និងប្រភពបង្កើតកម្មវិធីផ្សេងៗដែលបានកំពង់បន្តប្រើចំណេះដឹងទាំងនេះ ជួយដល់ខ្លួនគាត់ផ្ទាល់ផង ជួយដល់សង្គមជាតិផង និងមនុស្សជាតិ ដោយមិនប្រកាន់និងរើសអើងតាមរយះសកម្មភាពផ្តោតលើវិស័យគ្រោះមហន្តរាយផ្សេងៗ វិស័យសុខភាពសហគមន៍ អនាម័យ ទឹកស្អាត សុវត្ថភាពចរាចរណ៍ សម្អាតបរិស្ថាន ដាំកូនឈើនិងការបរច្ចាកឈាម ។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាជាលើកទី៣ និងរៀបចំឡើងក្នុងគោលបំណងដើម្បីបន្តកិច្ចសហប្រតិបត្តការក្នុងវិស័យមនុស្សធម៌ ផ្សារភ្ជាប់វិស័យអបរំតាមគ្រឹះស្ថានសិក្សា ជួយដល់សង្គមជាតិក្នុងវិស័យអភិវឌ្ឍន៍ធនធានយុវជនដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេងបន្តវេន ដើម្បីអភិវឌ្ឍប្រទេសជាតិ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner