តើអ្នករាល់គ្នាធ្លាប់ភ្លាក់រសជាតិខ្យងដ៏ឆ្ងាញ់នៅប៉ែកអឺរ៉ុបដែរឬទេ? តោះ! ទៅទស្សនាសង្វាក់ផលិតកម្មខ្យង នៅមុនពេលចែកចាយទៅកាន់ទីផ្សារ (មានវីដេអូ)
Video: https://fb.watch/6-x2OpdCEk/
អន្តរជាតិ៖ ខ្យងបានក្លាយទៅជាអាហារដ៏ពេញនិយមបំផុតនៅអឺរ៉ុប រាប់ចាប់តាំងពីអ៊ីតាលី ព័រទុយហ្គាល់ និងចក្រភពអង់គ្លេស ជាពិសេសនៅបារាំង ដោយសារតែការចំណាយតិចក្នុងការចិញ្ចឹមដោយការដាក់ចំណីប៉ុណ្ណោះ ប៉ុន្តែលទ្ធផលដែលទទួលបាននោះ គឺច្រើនជំនួសអោយការចំណាយ និងព្យាយាមចំណាយពេលមើលថែមកវិញ ។
វីដេអូថ្មីនេះ នឹងបង្ហាញលោកអ្នកអំពីខ្សែសង្វាក់ផលិតកម្មខ្យងនៅក្នុងរោងចក្រមួយ ថាតើពួកគេរៀបចំខ្យងយ៉ាងដូម្តេច នៅមុនពេលចែកចាយវាទៅកាន់ទីផ្សារ? ខ្យងត្រូវបានគេយកដាក់ទៅក្នុងម៉ាស៊ីនលាងសម្អាត ទៅតាមដំណាក់កាលនីមួយៗ ដោយគ្រឿងម៉ាស៊ីននេះអាចផ្ទុកបានរហូតដល់៣ម៉ឺន៣ពាន់ខ្យង ។ ស្ថាបនិករោងចក្រនេះបាននិយាយថា គ្មានរោងចក្រខ្យងណាផ្សេងទៀតមានប្រព័ន្ធដំណើរការនេះទេ គឺមានតែរោងចក្ររបស់យើងទេ ដែលប្រើប្រាស់ប្រព័ន្ធនេះ ។ នៅយប់មួយ ខ្ញុំបានគិតអំពីអ្វីដែលខ្ញុំអាចធ្វើដើម្បីកែលម្អប្រព័ន្ធនេះ ។ បន្ទាប់ពីការសាកល្បងជាច្រើនលើកច្រើនសារមក ខ្ញុំបានរកឃើញផែនការផលិតម៉ាស៊ីននេះឡើង ពីព្រោះខ្ញុំក៏ជាវិស្វករមេកានិកមួយផងដែរ ។
បន្ទាប់ពីឆ្លងកាត់ម៉ាស៊ីនលាងសម្អាតរួចរាល់ហើយនោះ ពួកវា (ខ្យង) ត្រូវបានគេបញ្ជូនទៅកាន់ក្រុមការងារផ្នែកឆ្ពឹសយកសាច់ខ្យងចេញពីសំបករបស់វា ដោយសាច់ និងសំបកខ្យងដែលធ្វើរួច គេបញ្ជូនបន្តដាច់ដោយឡែកពីគ្នា ។ បន្ទាប់មកគេយកសាច់ខ្យងទៅដាក់ក្នុងម៉ាស៊ីនលាងសម្អាតផ្សេងទៀត នៅមុនពេលយកវាទៅដាក់ក្នុងឡចម្អិន ។ ស្ថាបនិករោងចក្រនេះបាននិយាយទៀតថា ពួកវា (ខ្យង) ត្រូវបានចម្អិននៅក្នុងសីតុណ្ហភាព១០០អង្សារយៈពេល ២៥ ទៅ ៣០នាទី ។ ប៉ុន្តែបន្ទាប់ពីធ្វើការចម្អិនរួចរាល់ហើយនោះ ពួកវា (ខ្យង) នៅតែត្រូវការការចម្អិនបន្ថែមទៀត ។ តួយ៉ាង នៅពេលពួកវា (ខ្យង) ទៅដល់ផ្ទះបាយនៅប្រទេសបារាំងមេចុងភៅចំអិននឹងយកពួកវាទៅចម្អិនរយៈពេល៣ម៉ោងបន្ថែមទៀត ។ ជាចុងក្រោយ បន្ទាប់ពីឆ្លងកាត់ការចម្អិនរួចមក សាច់ខ្យងត្រូវបានគេបញ្ជូនបន្តទៅកាន់ផ្នែកវេចខ្ចប់ នៅមុនពេលដឹកជញ្ជូនចែកចាយនៅលើទីផ្សារ ៕ ប្រភព៖ Discovery Channel UK
