កម្លាំងសមត្ថកិច្ចផ្នែកនគរបាលចរាចរណ៍ខណ្ឌសែនសុខ បន្តចុះអនុវត្តន៍ច្បាប់ដោយចាក់សោរកង់រថយន្តដែលឈប់ចតគ្មានរបៀបរៀបរយ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចផ្នែកនគរបាលចរាចរណ៍ខណ្ឌសែនសុខបន្តចុះអនុវត្តន៍ច្បាប់ដោយចាក់សោរកង់រថយន្តដែលឈប់ចតគ្មានរបៀបរៀបរយតាមផ្លូវសារធាណៈនៅចំណុចក្នុងបរិវេនផ្សារឈូកមាសស្ថិតក្នុងក្រាំធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ស៊ីន សុវណ្ណ នាយនគរបាលផ្នែកចរាចរខណ្ឌសែនសុខបានអោយដឹងថាការចុះរឹតបន្តឹងច្បាប់ចរាចរនៅក្នុងបរិវេនខាងលើនេះគឺដោយមានបទបញ្ជារពីលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌនឹងលោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានចាត់អោយលោកដឹកនាំកម្លាំងផ្នែកចរាចរណ៍ចុះធ្វើការណែនាំក៏ដូចជាចាប់ឃាត់រថយន្តទាំងឡាយណាដែលឈប់ចតតាមបណ្តោយផ្លូវសាធារណៈគ្មានរបៀបរៀបរយតាមផ្លូវនាៗក្នុងខណ្ឌយកទៅធ្វើការអប់រំនឹងផាកពិន័យទៅតាមច្បាប់ដែលបានកំណត់។លោកនាយផ្នែកបានបន្តទៀតថាក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២០និងថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២០នេះកម្លាំងរបស់លោកបានធ្វើការឃាត់រថយន្តដែលឈប់ចតលើផ្លូវសារធារណៈដែលធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់នឹងធ្វើអោយកកស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ។

លោកបន្តអោយដឹងទៀតថា ក្នុងរយះពេលពីថ្ងៃនេះបានឃាត់រថយន្តចំនួន១៥គ្រឿងនិងម៉ូតូកង់បីឥណ្ឌាចំនួន១គ្រឿងយកទៅអធិការនគរបាលខណ្ឌសែនសុខដើម្បីធ្វើការផាកពិន័យដោយចេញនូវវិក័យប័ត្តជួនម្ចាស់រថយន្តត្រឹមត្រូវតាមការកំណត់ដោយច្បាប់ និងមួយចំនួនទៀតសមត្ថកិច្ចបានធ្វើការអប់រំអោយយករថយន្តត្រឡប់ទៅវិញដោយធ្វើកិច្ចសន្យាត្រឹមត្រូវផងដែរ។

ដោយឡែកលោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថាការចុះអនុវត្តន៍ច្បាប់ចរាចរណ៍ចំពោះរថយន្តដែលឈប់ចតនៅលើចិញ្ចើមផ្លូវសារធារណៈគ្មានរបៀបរៀបរយទាំងនោះគឺត្រូវធ្វើជាប្រចាំ៕






