ប្រធានក្រុមការងារបក្ស នៃគណៈពង្រឹងមូលដ្ឋាន ស្រុកសំពៅលូន ខេត្តបាត់ដំបង ចុះស្វែងយល់ ពីវឌ្ឍនភាព និងដំណោះស្រាយបញ្ហាប្រឈមពីកង្វះទឹកក្នុងមូលដ្ឋាន នៅរដូវប្រាំងនេះ

អត្ថបទដោយ៖
Kien Sereyvuth

អណ្តូងទឹក ស្រះទឹក និងការត្រៀមស្តារនូវ អូរប្រឡាយ នៅតាមបណ្តាលភូមិមួយចំនួន ក្នុងឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង  ដើម្បីជាប្រយោជន៍ក្នុងការដោះស្រាយ ពីបញ្ហាប្រឈមនានានៅក្នុងរដូវប្រាំងខាងមុខនេះ ជាពិសេសការជីកអណ្តូងទឹកដាក់លូ តាមភូមិដែលជាតម្រូវការចាំបាច់ និងជាអំណោយពីសប្បុរសជនជប៉ុន និងក្រុមការងារចុះជួយស្រុកខាងលើ ត្រូវបានឯកឧត្តម អ៊ុយ សុធាវី ប្រធានក្រុមការងារបក្សនៃគណៈពង្រឹងមូលដ្ឋានស្រុកសំពៅលូន អមដំណើរដោយលោក ផុន ផែត ប្រធានក្រុមប្រឹក្សាស្រុក និងមន្រ្តីក្រុមការងារបក្ស និងរាជរដ្ឋាភិបាលចុះមូលដ្ឋានចុះធ្វើការត្រួតពិនិត្យមើល និងតាមដានពីវឌ្ឍនភាពនៃការងារកន្លងមកនិងបានចុះជួបសំណេះសំណាល និងរួមប្រាស្រ័យផ្ទាល់ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងចុះតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ ចំណុចអូរពហ៊ូត ភូមិអូរត្រាវជូរ និង ភូមិអូរគគីរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន កាលពីពេលថ្មីៗកន្លងទៅនេះ។

នៅក្នុងដំណើរចុះពិនិត្យមើល និងតាមដានវឌ្ឍនភាពនៅក្នុងបណ្តាភូមិខាងលើនេះ ក្នុងនេះឯកឧត្តម ប្រធានក្រុមការងារគណបក្សប្រជាជនចុះពង្រឹងមូលដ្ឋានស្រុក ក៏បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលមានលំនៅដ្ឋានផ្ទាល់ភ្ជាប់ និងគម្រោងផ្តល់អណ្តូងទឹកជីកដាក់លូ ដែលបានឧបត្ថម្ភដោយសប្បុរសជនជប៉ុន ចំនូន០៣អណ្តូង និងបន្តដំណើរចុះទៅពិនិត្យមើលលទ្ធភាពទីតាំងផ្សេងៗស្ថិតក្នុងភូមិទាំង២ខាងលើ ដើម្បីរិះរកលទ្ធភាពក្នុងការជីកស្តារប្រព័ន្ធប្រឡាយដងអូរជីកពង្រីកស្រះទឹកឲ្យមានទំហំធំ និងជម្រៅរបស់ស្រះទាំងនោះក្នុងការស្តុករក្សាទឹកនៅរដូវវស្សាខាងមុខ និងសម្រាប់ជាប្រយោជន៍ចំពោះមុខក្នុងរដូវប្រាំងនេះផង និងទុកសម្រាប់រដូវប្រាំងឆ្នាំក្រោយៗទៀត។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនដែលទទួលបានអណ្តូងទឹកនៅក្បែរផ្ទះរបស់ខ្លួនសូមជួយថែរក្សា និងចេះប្រើប្រាស់ដើម្បីជាប្រយោជន៍សាធារណៈប្រើប្រាស់ទូទៅក្នុងភូមិដោយមិនមានកម្មសិទ្ធិផ្តាច់មុខរបស់នរណាម្នាក់នោះទេគឺជារបស់សមូហភាព ដោយចេះប្រើប្រាស់ឲ្យបានគង់វង្ស ។

ដោយឡែកនៅថ្ងៃដដែលនេះផងដែរឯកឧត្តម អ៊ុយ សុធាវី និងក្រុមការងារថ្នាក់ស្រុក បានចុះទៅ ពិនិត្យការដ្ឋានសាងសង់អាគារគណបក្សប្រជាជន ស្រុកសំពៅលូនថ្មី ដែលស្ថិតក្នុងឃុំតាស្តារ និងកំពុងតែដំណើរការជីករណ្តៅគ្រឹះ ដើម្បីធ្វើការសាងសង់ និងបានបន្តដំណើរចុះពិនិត្យមើល ពីដំណើរការសាងសង់នូវអាគារសិក្សាថ្មីវិទ្យាល័យ ស្រុកសំពៅលូន ដែលស្ថិតនៅលើទីតាំងថ្មី ក្នុងឃុំតាស្តារនៃ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកំពុងតែដំណើរការកសាងយ៉ាងមមាញឹក និង បានបុកគ្រឹះ អាគាររួចរាល់ ហើយនិងកំពុងតែចាក់គ្រឹះរបងថ្មព័ទ្ធជុំវិញបរិវេណនៃវិទ្យាល័យនេះទៀតផង ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner