មូលនិធិរូបិយវត្ថុអន្តរន៍អន្តរជាតិ IMF ព្រមានថា វីរុសកូរ៉ូណាប្រភេទថ្មីអាចនឹងធ្វើឱ្យខូចខាតដល់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២០នេះ

បរទេស៖ ការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ អាចនឹងធ្វើឱ្យខូចខាតដល់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២០នេះ ប៉ុន្តែការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនឹងឆាប់រហ័សនៃសេដ្ឋកិច្ច ក៏អាចនឹងកើតឡើងបន្ទាប់ពីនោះផងដែរ នេះបើតាមប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរអន្តរជាតិ (IMF) នាពេលថ្មីៗនេះ ។

បើតាមនាយកគ្រប់គ្រងអង្គការ IMF លោកស្រី គ្រីស្តាលីណា ចចជីអេវ៉ា បានលើកឡើងថាអាចនឹងមានការកាត់បន្ថយកំណើនសេដ្ឋកិច្ច តែយើងនៅតែសង្ឃឹមថា នឹងមានចាប់ពីចន្លោះ ០,១ ទៅ ០,២ ភាគរយ លោកស្រីថា វាឆាប់ពេកហើយក្នុងការវាយតម្លៃពីផលប៉ះពាល់ពេញលេញនៃការរាលដាលមេរោគ ប៉ុន្តែលោកស្រីទទួលស្គាល់ថា វាបានជះឥទ្ធិពលដល់វិស័យមួយចំនួនរួចទៅហើយ ដូចជាទេសចរណ៍ និង ដឹកជញ្ជូន ។

ទន្ទឹមគ្នា លោកស្រី ចចជីអេវ៉ា បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាកាលពីខែមុន ដោយសហរដ្ឋអាមេរិក និងចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ១ និងទី ២ លើពិភពលោក ។

គួរបញ្ជាក់ថា នៅក្នុងការធ្វើបច្ចុប្បន្នភាពខែ មករា របស់ខ្លួនចំពោះចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកនោះ អង្គការនិធិរូបិយវត្ថុអន្តរអន្តរជាតិ IMF បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២០ នេះ ដោយធ្លាក់ចុះ០.១ភាគរយទៅ៣.៣ភាគរយ បន្ទាប់ពីព្យាករណ៍ឃើញកំណើន២.៩ភាគរយកាលពីឆ្នាំមុន ដែលជាកំណើនទាបបំផុតក្នុងរយៈពេល មួយទសវត្សរ៍ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner