ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៦ពាន់៥៣៣ករណី និងស្លាប់១៣៣នាក់ទៀតនៅក្នុងថ្ងៃពុធនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃពុធនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៦ពាន់៥៣៣ករណី និងស្លាប់១៣៣នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។

នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៦ពាន់៣៣១ករណីជាប្រជាជនទូទៅ និង ២០២ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៥១ម៉ឺន៤ពាន់៤៩៨ករណី ក្នុងនោះមានអ្នកជំងឺ៣៣ម៉ឺន៣ពាន់២៦៨នាក់បានជាសះស្បើយឡើងវិញ ។

ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥៤ម៉ឺន៣ពាន់៣៦១ករណី និងអ្នកជំងឺ៣៦ម៉ឺន៦៩៤នាក់បានជាសះស្បើយឡើងវិញ ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner