លោក ចូ បៃដិន ចោទរុស្ស៊ីថា កំពុងព្យាយាមរំខានដល់ដំណើរការបោះឆ្នោតសភាឆ្នាំ ២០២២ តាមរយៈការផ្សព្វផ្សាយ “ព័ត៌មានមិនពិត” (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចោទប្រកាន់សមភាគីរុស្ស៊ីរបស់លោក គឺលោក វ្លាឌីមៀ ពូទីន ជុំវិញការព្យាយាមរំខានដល់ដំណើរការបោះឆ្នោតសភាឆ្នាំ ២០២២ តាមរយៈការផ្សព្វផ្សាយ «ព័ត៌មានមិនពិត» ។
អំឡុងដំណើរទស្សនកិច្ចទៅកាន់ការិយាល័យអគ្គនាយក នៃទីភ្នាក់ងារចារកម្មជាតិ ស្ថិតនៅក្បែររដ្ឋធានីវ៉ាស៊ីនតោន លោក បៃដិន បានថ្លែងនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃមួយថា ពិនិត្យមើលអ្វីដែលរុស្ស៊ីកំពុងធ្វើរួចទៅហើយ អំពីការបោះឆ្នោតឆ្នាំ ២០២២ និង “ព័ត៌មានមិនពិត” វាជាការរំលោភលើអធិបតេយ្យភាពរបស់យើង ។ លោក បៃដិន បន្ថែមថា លោក ពូទីន មានបញ្ហាពិតប្រាកដ គាត់កំពុងអង្គុយនៅលើកំពូលនៃសេដ្ឋកិច្ចដែលមានអាវុធនុយក្លេអ៊ែរ ហើយគ្មានអ្វីទៀតទេ ។ គាត់ដឹងថា គាត់ពិតជាមានបញ្ហាពិតប្រាកដ ដែលធ្វើឱ្យគាត់កាន់តែមានគ្រោះថ្នាក់នៅក្នុងទស្សនៈរបស់ខ្ញុំ ។
មេដឹកនាំអាមេរិករូបនេះក៏បានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតនាពេលថ្មីៗនេះ រាប់បញ្ចូលទាំងតាមរយៈមេរោគកុំព្យូទ័រប្រភេទចាប់ជំរិត រ៉េនហ្សំវ៊ែរ (ransomware) ដែលជាធម្មតាគេឃើញក្រុម Hacker បានចូលគ្រប់គ្រងទិន្នន័យជនរងគ្រោះ ហើយបន្ទាប់មកទាមទារប្រាក់សម្រាប់ការចូលប្រើវិញ ។ សហរដ្ឋអាមេរិកនឹងរៀបចំការបោះឆ្នោតពាក់កណ្ដាលនារដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ ដែលក្នុងនោះអាសនៈទាំងអស់នៅក្នុងសភាតំណាងរាស្រ្ត និងមួយភាគបីនៃអាសនៈព្រឹទ្ធសភា នឹងស្ថិតនៅលើសន្លឹកឆ្នោត ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner