អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៦ពាន់៦៩១ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៨៩០នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន៩ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ប្រទេស ។
ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៩ម៉ឺន៦ពាន់៦៩១ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៨៩០នាក់។
ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៩គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, និងប្រទេសឡាវ ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម, និងប្រទេសកម្ពុជា។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៤ម៉ឺន៣ពាន់៤៧៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៣៣ម៉ឺន១ពាន់២០៦ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៨៩៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩ម៉ឺន៥៥២នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន១ម៉ឺន៧ពាន់១៧០ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន៧ម៉ឺន៨ពាន់៦៤៦ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១៧៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ពាន់៧២៥នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន១ម៉ឺន៧ពាន់៦៦៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥៦ម៉ឺន១ពាន់៣០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៦៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤ពាន់៥៦២នាក់។
នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៥ពាន់៧៣៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៥៧ម៉ឺន២ពាន់២៨៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៧៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៧ពាន់៥៧៧ នាក់។
ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៤ពាន់៩៨០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៨ម៉ឺន៤ពាន់៩៩ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៦៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ពាន់២១០នាក់។
ប្រទេសវៀតណាមមានការឆ្លងថ្មី៦ពាន់៥១៩ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១២ម៉ឺន៣ពាន់៦៤០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១០៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦៣០នាក់។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៧៦៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ម៉ឺន៥ពាន់៩១៧ករណី។ ចំណែកការស្លាប់ថ្មី១១ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៣៥០នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១៣៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៤ពាន់៧២២ករណី។
ប្រទេសឡាវមានការឆ្លងថ្មីចំនួន២៤១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ពាន់៦៧៥ករណី។
ប្រទេសដែលមិនរងការឆ្លងនោះគឺប្រទេសប្រុយណេ។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៧លាន៩ម៉ឺន៧ពាន់៥៥៥ករណី, និងការស្លាប់មាន១៤ម៉ឺន១ពាន់៦៥២នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៩៦លានករណី, និងការស្លាប់មានជាង៤លាន២០ម៉ឺននាក់។
