ធនាគារអភិវឌ្ឍន៍កូរ៉េ KDB វាយតម្លៃខ្ពស់ការជួយរដ្ឋមន្ត្រីក្រសួងបរិស្ថានលើគម្រោង Green Climate Fund (Video Inside)
ធនាគារអភិវឌ្ឍន៍កូរ៉េ KDB បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោកសាយ សំអាល់ ដែលបានចូលរួមសហការរៀបចំគម្រោងមូលនិធិអាកាសធាតុបៃតង Green Climate Fund។ មូលនិធិអាកាស ធាតុបៃតងគឺជា មូលនិធិបង្កើតក្នុងគម្រោងរបស់អនុសញ្ញា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែ ប្រួលអាកាសធាតុ, និង មូលនិធិនេះទៀត បានជួយអភិវឌ្ឍន៍ប្រទេសក្នុងការកាត់បន្ថយការបញ្ចេញសាយភាយ ឧស្ម័ន្ធផ្ទះកញ្ចក់ និងការជួយសម្របទៅនឹងការប្រែប្រួលអាកាសធាតុ។
នាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍កូរ៉េ KDB លោក គីម បុក ឃ្យុង កាលពីថ្ងៃទី២៦កក្កដា បានសរសេរលិខិតថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួង បរិស្ថានកម្ពុជាលោក សាយ សំអាល់ ដែលបានចូលរួមសហការរៀបចំគម្រោងមូលនិធិអាកាសធាតុបៃតង ស្តី ពីកិច្ចសហប្រតិបត្តិការស្រាវ ជ្រាវនិងអភិវឌ្ឍន៍អាជីវកម្មដើម្បីលើកកម្ពស់នវានុវត្តន៍នៃភាពជាម្ចាស់សម្រាប់ បច្ចេកវិទ្យាប្រែប្រួលអាកាសធាតុ ។
លិខិតបានវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ របស់ក្រសួងបរិស្ថានសម្រាប់ ដំណើរការគាំទ្រ និងចូលរួមរបស់ កម្ពុជាសម្រាប់រៀបចំគម្រោង អនុម័តដោយមូល និធិអាកាសធាតុបៃតង នោះកាលពីថ្ងៃទី២៩ មិថុនាឆ្នាំ២០២១។ ធនាគារកូរ៉េដដែលបានចាត់ទុកការណែនាំ និងការគាំទ្ររបស់ លោក រដ្ឋមន្រ្តីសាយសំអាល់ ថាមានសារៈសំខាន់ សម្រាប់ធនាគារអភិវឌ្ឍន៍កូរ៉េKDB និងវិទ្យាស្ថានអភិវឌ្ឍន៍ បៃតង សកល GGGI ក្នុងការធ្វើដំណើរទៅមុខជាមួយ នឹងគំនិតផ្តួចផ្តើមការផ្ទេរបច្ចេកវិទ្យាការប្រែប្រួលអាកាសធាតុ ប្រកបដោយភាពជោគជ័យ។