កម្ពុជាដាស់តឿនពលករខ្មែរក្នុងទឹកដីថៃមិនត្រូវចល័តផ្តេសផ្តាស (Video Inside)

កម្ពុជាបានដាស់តឿនពលករក្នុងទឹកដីថៃ មិនត្រូវចល័តធ្វើដំណើរផ្តេសផ្តាសឬធ្វើដំណើរមកប្រទេសកម្ពុជា ឡើយក្នុងអម្លុងពេលដែលកម្ពុជាកំពុងបិទខ្ទប់បណ្តាខេត្តទាំងអស់រយៈពេល១៤ថ្ងៃដែលជាប់នឹងព្រំដែននៃប្រ ទេសថៃ។

រាជរដ្ឋាភិបាលបានប្រកាសបិទខ្ទប់ខេត្តចំនួន៨ដែលជាប់នឺងព្រំដែនថៃ និងបានបិទទ្វារឆ្លងកាត់ព្រំ ដែនផងដែរ ដែលជាវិធានការទប់ស្កាត់ការឆ្លងកូវីដ១៩ជាពិសេសវិរុសបំប្លែងថ្មី Delta ដែលមានប្រភពឆ្លងមក ពីក្រៅប្រទេស។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០កក្កដា បានជួនដំណឹងពលករខ្មែរក្នុង ទឹកដីថៃជុំវិញការបិទធ្វើដំណើរឆ្លងចេញចូលព្រំដែនកម្ពុជាថៃ និងដាស់តឿនមិនត្រូវចល័តចេញពីកន្លែង កំពុង ស្នាក់នៅធ្វើការក្នុងប្រទសថៃ ឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ឡើយ ។

ការបិទបណ្តោះអាសន្នរយៈ១៤ថ្ងៃ នឹងចាប់ពី ថ្ងៃទី៣០ ខែកក្កដា នេះ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១ ។ លិខិតដាស់តឿនថា បើសិនជាពលករនៅតែ បន្តធ្វើដំណើរចង់ឆ្លងកាត់ព្រំដែននោះ ក៏អាជ្ញាធរនៃប្រទេសសាមី គង់តែនឹងបញ្ជួនឲ្យត្រឡប់ទៅកន្លែងដើមវិញ ដែរ។

ចំពោះម្ចាស់រថយន្ត ឬមេខ្យល់ ដែលបំផុស ឬដឹកជញ្ជូនពលករ ដែលល្មើសនឹងបម្រាមរបស់អាជ្ញាធរថៃ នឹងត្រូវប្រឈមនឹងការចាប់វិធានការតាមច្បាប់ ។

សេចក្តីជូនដំណឹងដដែលនៅបានក្រើនរំលឹកដល់ពលករថែម ទៀតបើសិនជាមានការលំបាកផ្នែកជីវភាព ពួកគេអាចទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេស ថៃ ឬទំនាក់ទំនងទៅក្រុមការងារស្ម័គ្រចិត្តនៃ ក្រុមការងារទឹកចិត្តពលករនៅថៃ ដើម្បបីទទួលការជួយអន្តរាគមន៍ ដោះស្រាយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner