ទីភ្នាក់ងារសហប្រតិ្តបត្តិការអន្តរជាតិថៃ ផ្តល់ជំនួយបង្ការកូវីដ១៩ (Video Inside)

ឧបករណ៍និងសម្ភារៈប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសថៃបានប្រគល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បី ប្រឆាំងនឹងជំងឺកូវីដ១៩។ ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣០កក្កដាឆ្នាំ២០២១នេះ នៅ ទីស្តីការក្រសួងសុខភិបាលក្រោមវត្តមានរបស់លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង និងឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោកបញ្ញារ៉ាក់ ពលធិប។

ឧបករណ៍និងសម្ភារៈផ្តល់ដោយប្រទេសថៃរួមមាន ម៉ាស៊ីនធ្វើតេស្តរកវីរុសកូវីដ១៩ PCR Machine ចំនួនមួយគ្រឿង និងគ្រឿងបន្ទាប់បន្សំមួយចំនួន រួមនឹងសម្លៀកបំពាក់សុវត្ថិភាពPPE ចំនួន១ពាន់ ២០០កំផ្លេ។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្ស ធម៌ដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារសហប្រតិ្តបត្តិការអន្តរជាតិថៃនិងចាប់ទុកជំនួយនេះជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជាពិសេសក្នុងកាល:ទេស:បច្ចុប្បន្នដែលកម្ពុជា បាននឹងកំពុងខិតខំ ប្រឹងប្រែងរួមគ្នាដើម្បីជំរុញវិធានការការពារ, ទប់ស្តាត់ និងឆ្លើយតបការាលដាលនៃជំងឺកូវីដ១៩ឲ្យបានកាន់តែ ឆាប់រហ័ស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner