ចាប់ខ្លួនឧត្តមសេនីយ៍ទោយោធាម្នាក់ ប្រើហិង្សាលើស្ត្រី (Video Inside)

ឧត្តមសេនីយ៍ទោយោធាម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយការប្រព្រឹត្តអំពើហិង្សាលើស្ត្រី។ ឧត្តមសេនីយ៍ទោ សូយចាន់សឿន នាយករងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ត្រូវបានចាប់ខ្លួននៅ ព្រឹកថ្ងៃទី៣០ខែកក្កដានេះ ដោយកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ក្រោយការវាយធ្វើបាបលើស្ត្រីអាយុ ៤១ឆ្នាំម្នាក់ដែលជាសង្សាររបស់ខ្លួន។ 

ស្ត្រីរងគ្រោះឈ្មោះ ឌួង ហេម៉ាលីស ត្រូវបានឧត្តមសេនីយ៍ទោយោធា រូបនោះ បានប្រើអំពើហិង្សាវាយដំនិងគំរាមរកបាញ់សម្លាប់ និងបានបង្ខាំងទុកនៅក្នុងបន្ទប់ក្នុងផ្ទះមួយនៅភូមិ ទឹកចេញ, ឃុំត្រែងត្រយឹង, ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ សូយ ចាន់សឿន ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ពី «ប្រើ ហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់» ទៅលើស្រ្តីរងគ្រោះ ឈ្មោះ ឌួង ហេម៉ាលីស កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner