តុលាការបញ្ជាក់ប្រកាសសាលក្រមរ៉ុងឈុន នៅថ្ងៃទី១៨សីហា (Video Inside)

តុលាការបានធ្វើសវនាការលើសំណុំរឿងលោករ៉ុងឈុនដែលបានជាប់ចោទពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម» ។ លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយ ការប្រព្រឹត្តបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូង ឃ្មុំ។

លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ញុះញង់ប្រាប់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល៥០០ម៉ែត្រ។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ភ្លាមនោះ បានប្រកាសទាត់ចោលនូវសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយ ព័ត៌មានមិនពិត និងបំផ្លើស។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចាត់ទុកថា ការផ្សាយរបស់លោក រ៉ុង ឈុន មានចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្ត សាធារណៈមតិជាតិ និងអន្តរជាតិ។

អំពើញុះញង់ព្រំដែនប្រឆាំងនឹង ប្រទេសវៀតណាម គឺ ជាទង្វើនៃកលល្បិចនយោបាយរបស់ក្រុមធ្វើនយោបាយប្រឆាំងដើម្បីស្វែងរកប្រជា ប្រីយ៍ភាពនយោបាយ។ មន្ត្រី ចៅក្រមជំនុំជំរះ លោកលី សុខា ត្រូវបានគេដកស្រង់សម្តីក្រោយសវនាការនៅ ថ្ងៃនេះថាសាលក្រមពាក់ព័ន្ធនឹង ករណីលោករ៉ុងឈុន នឹងត្រូវប្រកាសនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner