រថយន្តដឹកជញ្ជូនជាង២០គ្រឿង ឆេះនៅក្នុងចំណតក្រុមហ៊ុនវីរៈប៊ុនថាំ (Video Inside)

អគ្គិភ័យមួយនារសៀលថ្ងៃទី៣០កក្កដាក្នុងចំណតក្រុមហ៊ុនរថយន្តដឹកជញ្ជូន វីរៈប៊ុនថាំ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងបានឆាបឆេះរថយន្តដឹកជញ្ជូនអស់២៣គ្រឿង។ មិនមាន សេចក្តីរាយការណ៍ បញ្ជាក់ថាតើអគ្គិភ័យឆេះរថយន្តដឹកអ្នកដំណើរប្រមាណជិត២០គ្រឿងកាលពីរសៀលថ្ងៃ ទី៣០កក្កដានោះ បាន បណ្តាលមកពីអ្វីនោះទេ។

មនុស្សដែលស្លាប់ម្នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅ ឡើយទេ ប៉ុន្តែសេចក្តីរាយការណ៍បានបញ្ជាក់ថាអ្នកស្លាប់ម្នាក់នោះ គឺជាអ្នកកំពុងដេកនៅក្នុងឡានក្នុងហេតុ ការណ៍ដែលមានអគ្គិភ័យឆាបឆេះក្នុងចំណតក្រុមហ៊ុនរថយន្តដឹកជញ្ជូនវីរៈប៊ុនថាំនោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner