សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា មានលុយគ្រប់គ្រាន់ ក្នុងការទិញវ៉ាក់សាំង និងប្រកាសទិញ រថយន្តចាក់វ៉ាក់សាំងចំនួន ៤០គ្រឿងទៀត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជា មានលុយ គ្រប់គ្រាន់ ក្នុងការទិញវ៉ាក់សាំង ទោះជាវ៉ាក់សាំងផលិតនៅចិន ឬវ៉ាក់សាំងផលិតនៅប្រទេសណាក៏ដោយ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា យើងមានសាច់ប្រាក់សន្សំភ្លាមៗ ពេលទិញវ៉ាក់សាំង ប្រគល់ឱ្យគេភ្លាម បើគ្មាន សាច់ប្រាក់ទិញអត់បានទេ និងអ្នកឱ្យយើងកក់លុយអត់ប្រាកដថា វ៉ាក់សាំងមកដល់ពេលណាផង យើងអត់ធ្វើជាមួយ ទេ។ យើងចុះហត្ថលេខាឱ្យចិន ហើយឱ្យលុយគេភ្លាមតែម្តង។ យើងមានធនធានមនុស្សចាក់វ៉ាក់សាំង ទាំងគ្រូពេទ្យ យោធា ស័្មគ្រចិត្ត និងគ្រូពេទ្យទាំងអស់អនុវត្ត តែកាលពីមុនពេទ្យគេបង្អាប់ តែពេលកូវីដ ពេទ្យតំណាងឱ្យជាវិរៈភាព និងក្លាយជាកងទ័ពអាវស ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ពីការបញ្ជាទិញរថយន្ត សម្រាប់ចាក់វ៉ាក់សាំង ចំនួន ៤០គ្រឿងទៀត ដែលមុននេះ ក៏បានទិញ ៤០គ្រឿងរួចហើយ ហើយ ៤០គ្រឿងថ្មីនេះ ទិញជាលុយពីសប្បុរសជន ទិញ ដើម្បីទុកជាអនុស្សាវរីយ និងត្រូវប្រើប្រាស់វ៉ាក់សាំងបន្តទៀត ទោះបីជាអត់មានកូវីដក៏ដោយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner