សម្ដេចតេជោ ប្រកាសថា នឹងអញ្ជើញទទួលវ៉ាក់សាំង អង់គ្លេស នៅថ្ងៃទី៤ សីហា ខាងមុខ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ឆ្លើយតបចំពោះការរិះគន់ ការចេញទទួលវ៉ាក់សាំង ដែលជាជំនួយ របស់បណ្ដាប្រទេសមួយចំនួន ក្នុងឱកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ ដល់ក្រោម១៨ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ សម្ដេច បញ្ជាក់ថា នឹងចេញទទួលតែជំនួយទ្វេភាគី ប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ សម្ដេចនឹងអញ្ជើញទៅទទួលវ៉ាក់សាំង ដែលជាជំនួយរបស់ប្រទេសអង់គ្លេស ដែលជាជំនួយទ្វេភាគី នៅថ្ងៃទី៤ ខែសីហា ខាងមុខនេះ។

គួររំលឹកថា បើតាមស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជា នឹងទទួលបានវ៉ាក់សាំងចំនួន៤១៥.០០០ដូស ក្នុងចំណោមបណ្ដាប្រទេសដទៃទៀត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner