ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា នឹងចាក់វ៉ាក់សាំង Johnson & Johnson ជូនជនជាតិដើមភាគតិច ដែលនៅតំបន់ឆ្ងាយៗ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់យោបល់ទៅលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្បខណ្ឌទូទាំងប្រទេស ឱ្យបញ្ជូនវ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិក ទៅចាក់ជូនប្រជាពលរដ្ឋ ជនជាតិដើមភាគតិច នៅតំបន់ភាគឦសាន នៃប្រទេសកម្ពុជា ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ។
សម្ដេចបន្តថា ការយកវ៉ាក់សាំង Johnson & Johnson ផ្តល់ជូនដល់បងប្អូនជនជាតិដើមភាគតិច ដែលនៅតំបន់ឆ្ងាយៗ ព្រោះវាមានភាពងាយស្រួលទាំងការដឹកជញ្ជូន និងប្រើកម្លាំង ដើម្បីចាក់ ដឹកតែ១ដង ចាក់តែ១ដង ហើយយើងក៏កំពុងគិតថា នឹងប្រើវ៉ាក់សាំងនេះ ចាក់ជូនដល់ពលករកម្ពុជា ដែលត្រលប់ពីប្រទេសថៃផងដែរ ៕






