ក្រសួងធនធានទឹក បង្ហាញការព្យាករណ៍អាកាសធាតុក្នុងរយៈពេល ១សប្ដាហ៏ទៅមុខ

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៣សីហាឆ្នាំ០២១ បានព្យាការណ៍អាកាសធាតុប្រទេសកម្ពុជារយៈពេល១សប្ដាហ៏ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១០សីហាឆ្នាំ២០២១។ ក្រសួងធនធានទឹកបានឲ្យដឹងថា ប្រទេសកម្ពុជាទទួលឥទ្ធិពលពីជ្រលងនៃប្រពន្ធ័សម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីមានល្បឿនពីមធ្យមទៅបង្គួរ។

ស្ថានភាពនោះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល បណ្ដាខេត្តនៅភាគពាយ័ព្យ និងភាគខាងត្បូងអាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម និងបណ្ដាខេត្តដទៃទៀតអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ ខ្យល់ និងខ្យល់កន្ត្រាក់។ ចំណែកនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ។ នៅលើផ្ទៃសមុទ្រមានភ្លៀងលាយឡំខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner