បុរសម្នាក់ ធ្វើការមិនប្រុងប្រយ័ត្នធ្វេប្រហែសយកដែកទៅគាស់បូមទម្លាក់បែនរថយន្ត បណ្តាលឱ្យធ្លាក់កិនស្លាប់ភ្លាមៗ
ភ្នំពេញ ៖ បុរសម្នាក់ ធ្វើការងារមិនប្រុងប្រយ័ត្នធ្វេប្រហែសដោយខ្លួនឯង បានយកដែកទៅគាស់បូមទម្លាក់បែនរថយន្តដឹកដី បណ្តាលឱ្យធ្លាក់កិនគាបជាប់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍ នេះ បានកេីតឡេីងកាលពីវេលាម៉ោង១២ និង២០នាទីរ ថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅភូមិទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ប៉ុន កុល ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរសព្វថ្ងៃ បេីករថយន្តបែនដឹកដី ស្នាក់នៅ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានស្រុកកំណេីតនៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកេីតហេតុ បុរសម្នាក់ខាងលេី ត្រូវបានគេជួលឱ្យមកដឹកដីយកទៅចាក់លប់ក្បែរផ្ទះ ដែលមានទឹកដក់ ខណៈពេលដឹកជេីងទីពីរ ក៏បានបើកបែនឡើង ដើម្បីចាក់ដីចេញ បន្ទាប់ពីបែនចាក់ដីរួចហើយ ក៏ស្រាប់តែបែនទម្លាក់ទ្រុងចុះមកវិញ តែមិនធ្លាក់ចុះ ទើបរូបគាត់ បានយកដែកមកគាសបូមទម្លាក់បែន ចុះវិញ បណ្តាលឱ្យធ្លាក់កិនគាបជាប់ ហើយភ្លាមៗនោះ បងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែរឃើញបែបនេះ ក៏បាននាំគ្នាជួយគាស់ ដេីម្បីជួយសង្គ្រោះដែរ តែជាអកុសលបុរសជនរងគ្រោះខាងលើនេះ ត្រូវបានគាបជាប់ស្លាប់បាត់បង់អាយុជីវិតបាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដោយមើលឃើញថា ជាការគ្រោះថ្នាក់នេះ ធ្វើការមិនប្រុងប្រយ័ត្នធ្វេប្រហែសដោយខ្លួនឯង មិនប៉ះពាល់ដល់អ្នកដទៃ ទេីបប្រគល់សាកសពឱ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕ ដោយ/ ឆៃហួត




