ក្រុមអ្នកជំនាញចិនអះអាងថា ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ “ក្លរ៉ូគីន ហ្វូស្វាត” មានប្រសិទ្ធភាពលើការព្យាបាលវីរុសកូរ៉ួណាប្រភេទថ្មី

ចិន៖ ក្លរ៉ូគីន ហ្វូស្វាត ដែលជាថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់នោះ មានប្រសិទ្ធភាពជាក់ស្ដែង ក្នុងការព្យាបាលវីរុសកូរ៉ូណាថ្មី ឬ ខូវីដ-១៩ នេះបើតាមការអះអាងរបស់ក្រុមអ្នកជំនាញ និង វេជ្ជបណ្ឌិតចិន ដោយផ្អែកលើលទ្ធផលនៃការព្យាបាលសាកល្បង ។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយយោងទៅលើអនុប្រធានមជ្ឈមណ្ឌលជាតិចិន សម្រាប់ការអភិវឌ្ឍជីវបច្ចេកវិទ្យា ដែលស្ថិតក្រោមក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន លោកស្រី Sun Yanrong ។

លោកស្រី Sun Yanrong បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៧ ខែកុម្ភៈនេះថា ក្រុមអ្នកជំនាញបានឯកភាពគ្នាជាឯកច្ឆ័ន ក្នុងការសន្មត់ថា ថ្នាំ ក្លរ៉ូគីន ហ្វូស្វាត នឹងត្រូវបានដាក់បញ្ចូលទៅក្នុងវិធីសាស្ត្រព្យាបាល វីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ ហើយការព្យាបាលសាកល្បងទ្រង់ទ្រាយធំ នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner