ជនសង្ស័យ ចំនួន៩នាក់ត្រូវបាននគរបាលខណ្ឌសែនសុខបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណី៤ផ្សេងគ្នា
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបានបញ្ជូនជនសង្ស័យ ចំនួន៩នាក់ពាក់ព័ន្ធនឹងករណី៤ផ្សេងគ្នា ទៅកាន់ តុលាការ។ ករណីទី១៖ករណីប្រើប្រាស់ករណី ទី២រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀ ទី៣ករណីឃាតកម្ម ករណីទី៤ហឹង្សា។ ការបញ្ជូនខ្លួនជនសង្ស័យនេះគឺធ្វើឡើងនៅព្រឹកថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២០នេះ។

បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី សាកសួររួចហើយ ។

ជនសង្ស័យទាំង៩នាក់ខាងលើនេះបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង៕
