ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេល្អជាមធ្យម។ សូមព្យាយាមកំណត់ការទំនាក់ទំនងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូ។ បើអាច សូមកុំចូលរួមក្នុងកិច្ចប្រជុំ និងការចរចា។ ភាគច្រើនគំនិតយោបល់ និងបំណងរបស់អ្នកពិបាកធ្វើឲ្យគេយល់ស្របបាននោះទេ ក្រៅពីនេះភាពយល់ច្រលំអាចនឹងកើតឡើងជំនួសវិញផង។ ក្នុងវេលានេះសូមចាប់ផ្តើមអនុវត្តផែនការច្នៃប្រឌិត ហើយបោះបង់ចោលការសង្ស័យ និងកង្វល់ទាំងឡាយ ពីព្រោះអាជីពរបស់អ្នកកំពុងស្ថិតនៅលើផ្លូវដ៏ល្អប្រសើរ។ ក្រៅពីនេះ សូមចាកចេញទៅប្រឈមនឹងមជ្ឈដ្ឋានខាងក្រៅ ហើយព្យាយាមធ្វើទំនាក់ទំនង។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអាជីពរបស់អ្នកអាចដំណើរទៅបានយ៉ាងល្អប្រសើរ ប៉ុន្តែការរំពឹងពត៌មាន ឬលទ្ធផលធំដុំនៅមិនទាន់អាចកំណត់បាននៅឡើយ។ ចំពោះលោកអ្នកដែលបម្រើការងារដែលទាក់ទងនឹងកិច្ចការការិយាល័យឃើញថាទទួលបានភាពងាយស្រួលជាង។ ក្នុងនោះរាសីការងារថ្ងៃនេះ ហាមប្រាមការរិះគន់ចំពោះខ្លួនឯង។ ចំពោះបញ្ហាតូចតាចដែលជាកង្វល់គឺអាចដោះស្រាយបានទាំងអស់ ប្រសិនបើអ្នកឈប់រំខានខ្លួនឯងដោយាសារសង្ស័យដែលមិនចាំបាច់។ ក្រៅពីនេះ លោកអ្នកទទួលបានទស្សនៈវិជ្ជា និងសមត្ថភាពក្នុងការសំយោគពត៌មានធំៗ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាបំផុតសម្រាប់ធ្វើសកម្មភាពទេ ដូច្នេះសូមពន្យាពេលធ្វើរឿងរ៉ាវសំខាន់រហូតដល់ចុងបញ្ចប់នៃការងារល្ងាចនេះ។ សូមជ្រើសរើសធ្វើកិច្ចការសាមញ្ញៗដែលមិនត្រូវការវិធីសាស្ត្រ និងការទទួលខុសត្រូវខ្លាំង។ ក្រៅពីនេះសូមបោះបង់ចោលការប៉ងប្រាថ្នាធ្វើការងារច្រើនឲ្យបានសម្រេចក្នុងពេលតែមួយ។ វាជាការគ្រប់គ្រាន់ ប្រសិនបើអ្នកយកពេលវេលាដែលអ្នកមានបំពេញការងារសំខាន់បំផុត និងប្រធានបទដែលចាំបាច់។ ផ្ទុយទៅវិញ លោកអ្នកទទួលបានភាពរស់រវើកក្នុងចិត្ត ដូច្នេះធ្វើឲ្យអ្នកអាចដោះស្រាយបញ្ហាបានដោយសន្តិវិធី។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះ ភាគច្រើនអ្នកអាចដោះស្រាយបញ្ហាចំពោះមុខបានល្អ ដូច្នេះភាពរឹងស្ទះខ្លះក្នុងការងារ មិនមែនជាចំណុចដែលគួរឲ្យព្រួយបារម្ភនោះទេ។ ទន្ទឹមនឹងនេះ សូមធ្វើយ៉ាងណាកុំឲ្យបាត់បង់តុល្យភាព និងការគ្រប់គ្រងខ្លួនឯង។ ក្រៅពីនេះលោកអ្នកមានមនុស្សនៅជុំវិញខ្លួនកោតសរសើរចំពោះវិជ្ជាជីវៈរបស់អ្នក ប្រសិនបើអ្នកស៊ូទ្រាំនឹងការងារ មិនរអ៊ូរទាំច្រើន។ លោកអ្នកក៏គួរចាប់ផ្តើមសំលឹងមើលការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ និងចៅហ្វាយនាយផងដែរ ព្រោះនៅពេលនេះអ្នកក៏ត្រូវការការគាំទ្រយ៉ាងខ្លាំង។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាអាជីពណែនាំមិនឲ្យលោកអ្នករស់នៅជាមួយចំណុចអវិជ្ជមានជាដាច់ខាត។ ប្រសិនបើអ្នកកំពុងជួបការមិនពេញចិត្តចំពោះរាល់ការងារ និងស្ថានភាពជុំវិញខ្លួន គឺសូមចំណាយពេលវេលាពិនិត្យផែនការការងាររបស់អ្នកឡើងវិញពីព្រោះថ្ងៃនេះបញ្ហាមិនទាក់ទងជាមួយមនុស្សដែលនៅជុំវិញអ្នកឡើយ ប៉ុន្តែជាការគម្រោងការងាររបស់អ្នកផ្ទាល់។ សូមព្យាយាមពង្រីកការទទួលខុសត្រូវ បន្ថែមម៉ោងធ្វើការ និងកុំមានទំនោរទៅលើការផ្តល់យោបល់មិនជាប្រយោជន៍ទាំងឡាយ។ ផ្ទុយទៅវិញ លោកអ្នកមានលទ្ធភាពគ្រប់គ្រងពត៌មាន និងសម្របទៅតាមស្ថានការណ៍បានល្អ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះការងាររបស់អ្នកមានដំណើរការទៅដោយរលូនក៏ព្រោះតែអ្នកទទួលបានការគាំទ្រចើ្រនពីមនុស្សដែលនៅជុំវិញខ្លួន។ ប៉ុន្តែប្រការដែលគួរយកចិត្តទុកដាក់ក៏ច្រើនណាស់ដែរ ដោយសារបញ្ហាតូចធំទាំងឡាយមិនទាន់អាចកំណត់បានទាល់តែសោះ។ សូមលោកអ្នកព្យាយាមកែសម្រួលស្ថានភាពមិនប្រក្រតីនានាឲ្យបានឆាប់រហ័ស ពិសេសគួរតែអនុវត្តការងារឲ្យបានពីព្រឹក នោះអ្នកនឹងមានលទ្ធភាពយល់ដឹងពីភាពប្រែប្រួលបានលឿន ឬដែលអាចបញ្ចប់ការងារសំខានបានមុន។ ក្រៅពីនេះ សូមព្យាយាមកំណត់ការទំនាក់ទំនងជាមួយមិត្តរួមការងារ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងទទួលបានឳកាសរីកចម្រើនការងារច្រើន ដូច្នេះសូមកុំបដិសេធការផ្តល់ជូននានា ទាក់ទងនឹងដំណើរការអាជីវកម្ម ការដាក់ចេញនូវការទទួលខុសត្រូវថ្មី។ លើសពីនេះទៅទៀត អ្នកនឹងមានពេលវេលាគិតគូរបានច្រើន។ ចំពោះដំណើរទស្សនៈកិច្ចការងារទំនងជាប្រព្រឹត្តទៅនៅខែក្រោយ។ ក្រៅពីនេះសូមកុំមានចិត្តរវើរវាយច្រើន ការមិនទុកចិត្តនឹងសមត្ថភាពរបស់ខ្លួនឯងឲ្យសោះត្រូវបោះបង់។ ដោយឡែក អ្នកក៏អាចចាប់ផ្តើមការងារច្រើនក្នុងពេលតែមួយបាន ប៉ុន្តែសូមពិចារណាថាតើវិធីសាស្រ្តនេះមានប្រសិទ្ធភាពប៉ុណ្ណា។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបញ្ហាតូចតាចផ្នែកហិរញ្ញវត្ថុអាចនឹងកើតមាន ដូច្នេះសូមប្រយ័ត្នបំផុតនៅពេលធ្វើប្រតិបត្តិការប្រាក់កាសទាំងឡាយ ហើយហាមដាច់ខាតចូលរួមក្នុងសកម្មភាពវិនិយោគ។ អាជីពការងារថ្ងៃនេះ ព្រមានចំពោះការជាប់គាំងនៅក្នុងកិច្ចការ ប៉ុន្តែសូមកុំបាក់ទឹកចិត្ត ពីព្រោះវាអាចនឹងដោះស្រាយបានប្រសិនបើអ្នកព្យាយាមយល់ដឹងពីបាតុភូតនេះ។ ផ្ទុយទៅវិញ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ អ្នកមានការងារច្រើនដែលមានផ្លែផ្កាច្រើន។ ចំពោះឳកាសការងារដែលអ្នកទទួលបានជួប គឺគួរតែទទួលយកពីព្រោះអ្នកអាចមានលទ្ធភាពធ្វើវាក្នុងពេលតែមួយបាន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពការងារនៅក្នុងថ្ងៃនេះទទួលបានផ្លែផ្កាណាស់។ លោកអ្នកអាចសម្រេចរាល់ការងារដែលអ្នកដាច់ចេញទាំងអស់ ហើយចំពោះការផ្លាស់ប្តូរទីកន្លែងការងារក៏នឹងអាចធ្វើទៅបានយ៉ាងប្រសើរផងដែរ។ ដោយសារថ្ងៃនេះមានអំណោយផលល្អ អ្នកគួររៀបចំយុទ្ធសាស្រ្តសម្រាប់ជ័យជំនៈ និងភាពរីកចម្រើននៅពេលអនាគត។ ក្នុងនោះសូមកុំបោះបង់ចោលការខិតខំប្រឹងប្រែង និងការគ្រប់គ្រងស្ថានការណ៍ដោយព្យាយាមប្រមូលពត៌មានយកមកវិភាគឲ្យបានល្អ។ គួរចេញទៅជួបមនុស្សថ្មីៗ ឬពង្រឹងទំនាក់ទំនងចាស់ៗ ជាមួយនឹងសីលធម៌ខ្ពស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើសកម្មភាពនោះទេ ដូច្នេះសូមពន្យាពេលធ្វើរឿងសំខាន់រហូតដល់ថ្ងៃក្រោយ។ សូមលោកអ្នកគិតគូរអំពីការសងបំណុលឲ្យបានរហ័សប្រសិនបើអ្នកមានពាក់ព័ន្ធនឹងបំណុល។ ចំពោះបុគ្គលោកររដ្ឋ និងឯកជនគួរពិនិត្យការងាររបស់ខ្លួន ហើយត្រូវផ្តល់របាយការណ៍ឲ្យបានទាន់ពេលវេលា។ ការគ្រប់គ្រងការទទួលខុសត្រូវជាចំណុចដ៏សំខាន់ក្នុងពេលនេះ ដើម្បីបញ្ជៀសពីបញ្ហាធំដល់ការងារ។ បើទោះបីជាយ៉ាងនេះក្តី អ្នកមានលទ្ធភាពធ្វើទំនាក់ទំនងបានល្អ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកក្នុងថ្ងៃនេះគួរតែត្រូវកំណត់ និងគ្រប់គ្រងឲ្យបានល្អ។ លោកអ្នកមានលទ្ធភាពធ្វើការងារឲ្យសម្រេច ឬធ្វើអាជីវកម្មឲ្យទទួលបានប្រាក់ចំណេញច្រើន ប៉ុន្តែទាំងអស់នេះមានទំនោរខ្លាំងទៅលើការព្យាយាម ឬការចំណាយពេលយ៉ាងសម្បើមជាមួយការងារនោះ។ អ្នកមិនអាចពឹងពាក់ជំនួយ ហើយរំពឹងលទ្ធផលល្អបានទេ លោកអ្នកអាចត្រឹមតែសុំការពិភាក្សាប៉ុណ្ណោះ។ ចំពោះឳកាសនានាដែលកើតឡើង សូមប្រញាប់ប្រញាលទទួលយក ប្រសិនបើលោកអ្នកជឿជាក់លើវិជ្ជាជីវៈដែលខ្លួនមាន។ ដោយឡែក លោកអ្នកក៏អាចជួបការខកចិត្ត ប្រសិនបើអ្នកស្រមៃពីតំណែងខ្ពស់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះការងារនានារបស់លោកអ្នកអាចមានលទ្ធភាពទទួលបានជោគជ័យធំ។ ចំពោះលាភសំណាងច្រើនតែទាក់ទងនឹងការងារចាស់ជាជាងការងារថ្មី។ ថ្ងៃនេះអ្នកប្រហែលជាត្រូវហត់នឿយបន្តិចហើយ អ្វីៗទាមទារការចូលរួមរបស់អ្នកទាំងស្រុង ហើយការពឹងពាក់អ្នកដទៃបានត្រឹមតែភាពកក់ក្តៅប៉ុណ្ណោះ ប៉ុន្តែលទ្ធផលជាក់ស្តែងស្ថិតនៅលើលោកអ្នកខ្លួនឯង។ សូមលោកអ្នកយកចិត្តទុកដាក់ជាមុនរាល់កិច្ចការងារទាំងអស់ ពីព្រោះស្ថានភាពខ្លះក៏អាចនឹងប្រែប្រួលដោយលឿនផងដែរ។
ចំណាំៈ
ឆ្នាំទាំង៣ ម្សាញ់ វក កុរ រាសីឡើងខ្ពស់ត្រដែត។ អាជីពលោកអ្នកនឹងផ្តល់ផ្លែផ្កាល្អប្រសើរណាស់ ក្នុងនោះតំណែងការងារ ការយកចិត្តទុកដាក់ពីថ្នាក់លើនឹងកើតឡើងចំពោះលោកអ្នក ហេតុនេះសូមមានភាពរីករាយជានិច្ច។