ខេត្តកំពង់ធំ ឆ្លងថ្មី៤៤នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៤នាក់ និងមានមនុស្សស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះចំនួន ២២នាក់ ធៀបនឹងការ ឆ្លងម្សិលមិញ។
យោងតាមរដ្ឋ បាលខេត្ត ការរកឃើញមានវិជ្ជមាននៅថ្ងៃនេះ រួមមាននៅក្នុងស្រុក ស្ទឹងសែន ៧នាក់, ស្រុកប្រាសាទបាល្ល័ង្គ ២នាក់, ស្រុកសន្ទុក ៧នាក់, ស្រុកបារាយណ៍ ១៥នាក់, ស្រុកតាំងគោក ម្នាក់ និង ស្រុកស្ទោងចំនួន ១២នាក់ ។ ចំណែកសពម្នាក់ដែលមន្រ្តីនាញ បានយកសំណាករកឃើញមានផ្ទុកកូវីដនោះវិញ គឺជាបុរសម្នាក់ រស់នៅក្នុង ស្រុកសន្ទុក ។
ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២ពាន់៧០នាក់ ក្នុងនោះ មានអ្នកជាសះស្បើយចំនួន ១ពាន់ ២៧០នាក់ និងមានអ្នកស្លាប់បានកើនដល់ ៥៣នាក់ ហើយ ៕