ចាប់គ្រឿងញៀនជាងមួយគីឡូ និងជនសង្ស័យ៣នាក់ នៅកំពង់ស្ពឺ (Video Inside)
ជនសង្ស័យ៣នាក់ជាមួយថ្នាំញៀនជាង១គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបនៅខេត្តកំពង់ស្ពឺ។ ការបង្ក្រាប បាន ធ្វើកាលពីរសៀលថ្ងៃទី៣០កក្កដាឆ្នាំ២០២១ នៅចំណុចផ្ទះគ្មានលេខមួយ ក្នុងភូមិទំនប់, ឃុំគូសនៃស្រុកសំរោងទង ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមមាន ១- បុរសឈ្មោះ ភឿង ពេជ្រ អាយុ៣៦ឆ្នាំ ទី២- បុរសឈ្មោះ តាក់ ថេន អាយុ២៧ឆ្នាំ និងទី៣ -បុរសឈ្មោះ ប៊ុន បាន ៣៧ឆ្នាំ។ សមត្ថកិច្ចបានរឹបអូសថ្នាំញៀន ប្រភេទមេតំហ្វេតាមីនទឹកកក (ICE) ទម្ងន់១ពាន់គីឡូនិងជា២៣ក្រាម និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២គ្រឿង។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវិធី ៕