នគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ ៖ លោក ឡូ ភារម្យ អធិការរងទទួលផ្នែកបទល្មើសគ្រឿងញៀន ខណ្ឌច្បារអំពៅ បានឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិ ព្រែកធំ២ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ពីបទ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ជនសង្ស័យខាងលើរួមមាន ៖ ទី១ ឈ្មោះ វ៉េង សេងថៃ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ មេសរព្រះច័ន្ទ ឃុំ មេសរព្រះច័ន្ទ ស្រុក ពារាំង ខេត្ត ព្រៃវែង ។ ទី២ ឈ្មោះ ពេញ សុភា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ មេសរព្រះច័ន្ទ ឃុំ មេសរព្រះច័ន្ទ ស្រុក ពារាំង ខេត្ត ព្រៃវែង ។

ចំណែកវត្ថុតាងដកហូតរួមមាន ៖
– ក្រាមពណ៌សថ្លា ចំនួន០១ កញ្ចប់ថង់តូច ។
– ម៉ូតូ០១គ្រឿងម៉ាក Honda សង់ប៊ិច C១១០ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ ១CI-៨៦២១ – ទូរស័ព្ទដៃ០១គ្រឿងម៉ាក Nokai (ចាស់) ពណ៌ខ្មៅ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ធ.ដ
