ជនសង្ស័យ ចំនួន៦នាក់ ត្រូវបាននគរបាលខណ្ឌសែនសុខបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណី២ផ្សេងគ្នា
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបានបញ្ជូន ជនសង្ស័យ ចំនួន៦នាក់ពាក់ព័ន្ធនឹងករណី២ផ្សេងគ្នា ទៅកាន់ តុលាការ។ ករណីទី១៖ករណីប្រើប្រាស់ករណីទី២រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន។ ការបញ្ជូនខ្លួនជនសង្ស័យនេះគឺធ្វើឡើងនៅព្រឹកថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២០នេះ។

បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿង ។

ជនសង្ស័យ ទាំង៦នាក់ខាងលើនេះបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង ៕ធ.ដ