ក្រុមអ្នកជំនាញអន្តរជាតិចាប់ផ្តើមបើកកិច្ចប្រជុំនៅចិន ដើម្បីស្វែងរកដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19

ចិន៖ ក្រុមអ្នកជំនាញការអន្តរជាតិ ក្នុងនោះរួមមានទាំងមន្រ្តីមកពីអង្គការសុខភាពពិភពលោក WHO ផងនោះ បានធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំង ប្រទេសចិនហើយ នៅថ្ងៃទី១៦ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) និងបានចាប់ផ្តើមបើកកិច្ចប្រជុំជាមួយដៃគួរបស់ខ្លួននៅចិន ដោយផ្តោតសំខាន់លើបញ្ហាវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ ។

បើតាមសារព័ត៌មាន CGTN របស់ចិន គោលដៅមួយនៃបេសកកម្មរួមគ្នាខាងលើនេះ គឺដើម្បីផ្តល់ជាយោបល់ស្តីពីការការពារ និងការត្រួតពិនិត្យការផ្ទុះឡើងនៃជំងឺរលាកសួតដ៏កាចសាហាវនេះនៅក្នុងប្រទេសចិន និងនៅទូទាំងពិភពលោក ។

សូមបញ្ជាក់ថា មន្ត្រីពេទ្យយោធាសរុប១.២០០នាក់បន្ថែមទៀតត្រូវបានបញ្ជូន និងធ្វើដំណើរទៅដល់ទីក្រុងវូហាន ខេត្តហ៊ូប៉ី របស់ប្រទេសចិនហើយ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ ខណៈបុគ្គលិកពេទ្យរាប់ម៉ឺននាក់កំពុងស្ថិតនៅទីនោះស្រាប់ នេះបើតាមអាជ្ញាធរទីក្រុងប៉េកាំង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner