ក្រុមអត្តពលិកចិន បន្តនាំមុខមេដាយមាស ៣៣គ្រឿង ដាច់ក្រុមលេខ២ សហរដ្ឋអាមេរិក

(តូត្យូ)៖ ក្រុមអត្តពលិកចិន បានបន្តនាំមុខមេដាយមាសរហូត ៣៣គ្រឿង ខណ:ដណ្តើមបានមេដាយមាស ៦គ្រឿងបន្ថែម លើវិញ្ញាសាលោត ទឹក គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៃព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic 2020។

លទ្ធផលបណ្តោះអាសន្នក្រុមអត្តពលិកចិន ដណ្តើមបានមេដាយសរុប ៧៣គ្រឿង មេដាយមាស ៣៣ ប្រាក់ ២៤ និងសំរិទ្ធ ១៦គ្រឿង ក្រុមលេខ២សហរដ្ឋអាមេរិក រកបានមេដាយមាស ២៧ ,ប្រាក់ ៣៤ និងសំរិទ្ធ ២៥គ្រឿង សរុប ៨៦គ្រឿង ។
ខណ:ក្រុមម្ចាស់ផ្ទះជប៉ុនលេខ៣ រកបានមេដាយសរុប ៤៣គ្រឿង មាស ២១,ប្រាក់៨ និងសំរិទ្ធ ១៤គ្រឿង លេខ៤ក្រុមអូស្ត្រាលី ដណ្តើមបានបានមេដាយមាស ១៧ ,ប្រាក់៤ និងសំរិទ្ធ ១៨គ្រឿងសរុប ៣៩គ្រឿង ។
គួរបញ្ជាក់ថា សម្រាប់ក្រុមអត្តពលកម្មពីតំបន់អាស៊ានវិញ គឺបានតែបួនប្រទេសប៉ុណ្ណោះ មានឥណ្ឌូនេស៊ី ដណ្តើមបានមេដាយសរុប៥គ្រឿង មាស១ ប្រាក់១ និងសំរិទ្ធ៣ គ្រឿង ,ហ្វីលីពីន ដណ្តើមបានមេដាយមាស១ ប្រាក់១ សរុប២គ្រឿង ថៃ មេដាយមាស១ និងម៉ាឡេស៊ី រកបានសំរិទ្ធ១គ្រឿង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner